នាថ្ងៃទី២៤ ខែកក្កដា លោកWang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជាសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន។
លោកWang Yi បានលើកឡើងថា កិច្ចប្រជុំកំពូលTianjin នៃអង្គការសហប្រតិបត្តិការសៀងហៃបានដាក់ចេញផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍក្នុងរយៈពេល១០ឆ្នាំខាងមុខ ដោយចាប់ផ្តើមដំណាក់កាលថ្មី នៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់សម្រាប់
អង្គការសហប្រតិបត្តិការសៀងហៃ។ ឆ្នាំ២០២៦ជាខួប២៥ឆ្នាំ នៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃ។ចាប់ពីប្រទេសជាសមាជិកចំនួន៦នៅពេលទើបបង្កើតឡើងអង្គការនេះដំបូង រហូតដល់ប្រទេសជាសមាជិកមានចំនួន២៧ នាពេលបច្ចុប្បន្ន ដែលមានចំនួនមនុស្សជិតពាក់កណ្តាល់ នៃពិភពលោកបានសហការគ្នាលើវិស័យជាង៥០។អង្គការសហប្រតិបត្តិការសៀងហៃតែងតែប្រកាន់ខ្ជាប់នូវ "ស្មារតីសៀងហៃ” ដោយពង្រីកផ្លូវនៃទំនាក់ទំនងអន្តរជាតិបែបថ្មីនិងកិច្ចសហប្រតិបត្តិការពហុភាគីឱ្យកាន់តែទូលំទូលាយ។ លោកWang Yiបានលើកឡើងសំណើ៤ចំណុច៖
ទី១ ទទួលស្គាល់ “ស្មារតីសៀងហៃ”ជាគោលការណ៍ណែនាំ។
ទី២ កសាងខឿនការពារដ៏រឹងមាំសម្រាប់សន្តិភាព និងស្ថិរភាព។
ទី៣ ជំរុញកម្លាំងចលករសម្រាប់ការអភិវឌ្ឍ និងឈ្នះ-ឈ្នះ។
ទី៤ ត្រួសត្រាយតំបន់គំរូសម្រាប់អភិបាលកិច្ចសកល។
កិច្ចប្រជុំនេះបានប្រកាសនូវ«សេចក្តីថ្លែងការណ៍នៃក្រុមប្រឹក្សារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជាសមាជិក នៃអង្គការសហប្រតិបត្តិការសៀងហៃ» ព្រមទាំងបានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តពាក់ព័ន្ធសម្រាប់ការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃក្រុងBishkek៕