ផលិតផលមនុស្សយន្តរូបរាងមនុស្សរបស់ប្រទេសចិនមានចំនួនលើសពីពាក់កណ្តាលនៃផលិតផលសរុបលើពិភពលោក

CRI, July 22, 2026
Size:

ថ្ងៃទី២០ ខែកក្កដា ទិន្នន័យដែលប្រកាសដោយក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានចិនបានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៦ ឧស្សាហកម្មមួយចំនួនរបស់ប្រទេសចិនដែលមានឧត្តមភាពប្រកួតប្រជែងអន្តរជាតិបានរីកចម្រើនយ៉ាងឆាប់រហ័ស។ក្នុងវិស័យមនុស្សយន្តវៃឆ្លាត ការលក់មនុស្សយន្តរូបរាងមនុស្សដែលស្រាវជ្រាវនិងអភិវឌ្ឍដោយប្រទេសចិនមានចំនួនជិត៧០%នៃចំនួនលក់សរុបលើពិភពលោក ផលិតផលមនុស្សយន្តរូងរាងមនុស្សមានចំនួនជាង៤០០ប្រភេទដែលលើសពីចំនួនពាក់កណ្តាលនៃទីផ្សារពិភពលោក។នៅក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត វត្ថុពាក់កណ្តាលចម្លង ថាមពលថ្មីនិងជីវវេជ្ជសាស្ត្រ ក្រុមហ៊ុនUnicornទូទាំងពិភពលោកមួយចំនួនបានលេចឡើងដោយរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់ផែនការចិនក្នុងវិស័យដូចជា ការស្រាវជ្រាវនិងអភិវឌ្ឍតាមស្តង់ដាអន្តរជាតិនិងអភិបាលកិច្ចឧស្សាហកម្មជាដើម៕