កិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលបានប្រារព្ធឡើងនៅក្រុងសៀងហៃ

CRI, July 19, 2026
Size:

កាលពីថ្ងៃទី១៨ខែកក្កដា កិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកលបានប្រារព្ធឡើងនៅក្រុងសៀងហៃ ។ តំណាងស្ថាប័នរដ្ឋាភិបាលរាប់សិបរូបបានពិភាក្សាអំពីការឆ្លើយតបនឹងបញ្ហាប្រឈមនៃអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ការជំរុញការផ្តល់ផលប្រយោជន៍ជាទូទៅនិងចែករំលែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងការបង្ការហានិភ័យសន្តិសុខនៃបញ្ញាសិប្បនិម្មិត ។

លោកស្រី Nomin Chinbat រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍឌីជីថល នវានុវត្តន៍និងគមនាគមន៍ម៉ុងហ្គោលីបានលើកឡើងថា ក្នុង“ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥”របស់ចិន មានផែនការដ៏ច្បាស់លាស់និងលម្អិតមួយសម្រាប់ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត ក៏ដូចជាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្ពស់ ។ គោលនយោបាយស្តីពី"ការបញ្ជូនតម្រូវការគណនាទិន្នន័យនៃតំបន់ភាគខាងកើតទៅឱ្យតំបន់ភាគខាងលិចដោះស្រាយ" បានធ្វើឱ្យប្រទេសចិនមានប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតដ៏គ្រប់ជ្រុងជ្រោយមួយ ដែលអាចប្រើប្រាស់ជាក់ស្តែងនូវបញ្ញាសិប្បនិម្មិតពីវិស័យសិក្សាស្រាវជ្រាវដោយវិទ្យាសាស្ត្រដល់ឧស្សាហកម្មកម្មន្តសាលនិងជីវភាពប្រចាំថ្ងៃ ។ យើងមានធនធានធម្មជាតិដ៏សម្បូរបែប បូករួមទាំងធនធានដែលអាចកកើតឡើងវិញគឺ ថាមពលពន្លឺព្រះអាទិត្យនិងថាមពលខ្យល់ ក៏អាចក្លាយជាដៃគូសហប្រតិបត្តិការល្អក្នុងវិស័យមជ្ឈមណ្ឌលទិន្នន័យ ។

ភ្ញៀវដែលចូលរួមកិច្ចប្រជុំបានលើកឡើងថា តើបញ្ញាសិប្បនិម្មិតសកលអាចសម្រេចបាននូវការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាននិងផ្តល់ផលប្រយោជន៍ជាទូទៅឬអត់ វាស្ថិតនៅត្រង់ថា តើអាចអនុវត្តពហុភាគីនិយមយ៉ាងពិតប្រាកដនិងបោះបង់ចោលក្បួនព្រៃដែលខ្លាំងស៊ីខ្សោយ និងអ្នកឈ្នះយកទាំងអស់ឬអត់ ៕