ពិធីផ្សព្វផ្សាយសៀវភៅ«លោកXi Jinping៖អភិបាលកិច្ចប្រទេសចិន»ភាគទី៥ធ្វើឡើងនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន

CRI, July 16, 2026
Size:

ថ្ងៃទី១៥ខែកក្កដា ពិធីផ្សព្វផ្សាយសៀវភៅ«លោកXi Jinping៖អភិបាលកិច្ចប្រទេសចិន»ភាគទី៥បានធ្វើឡើងនៅទីក្រុងអាស្តាណា ប្រទេសកាហ្សាក់ស្ថាន។

 

ភ្ញៀវកិត្តិយសដែលចូលរួមពិធីនេះបានសម្គាល់ឃើញថា សៀវភៅ«លោកXi Jinping៖អភិបាលកិច្ចប្រទេសចិន»ភាគទី៥បានឆ្លុះបញ្ចាំងដោយគ្រប់ជ្រោងជ្រុយនិងជាប្រព័ន្ធនូវសមិទ្ធផលថ្មីៗបំផុតនៃគំនិតលោកXi Jinpingស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ដែលបានផ្តល់នូវខ្លឹមសារដ៏ជាក់លាក់ដើម្បីជួយសហគមន៍អន្តរជាតិឱ្យយល់ដឹងពីការធ្វើទំនើបកម្មតាមបែបផែនចិន ក៏ដូចជាយល់ដឹងពីប្រទេសចិនសម័យបច្ចុប្បន្ន។

 

ពេលថ្លែងសុន្ទរកថាក្នុងពិធីនេះ លោកAskar Umarovអគ្គនាយកទីភ្នាក់ងារទូរគមនាគមន៍កណ្តាលរបស់ប្រធានាធិបតីកាហ្សាក់ស្ថានបានលើកឡើងថា សៀវភៅ«លោកXi Jinping៖អភិបាលកិច្ចប្រទេសចិន»ភាគទី៥បានឆ្លុះបញ្ចាំងពីទិសដៅសំខាន់ៗនៃការអភិវឌ្ឍរបស់ប្រទេសចិនសម័យបច្ចុប្បន្ន បើការយល់ដឹងរបស់យើងចំពោះតក្កវិជ្ជាអភិវឌ្ឍន៍និងគោលដៅរយៈពេលវែងរបស់ចិនបានកាន់តែស៊ីជម្រៅ នោះ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងកាហ្សាក់ស្ថាននិងចិនក៏នឹងកាន់តែមានប្រសិទ្ធភាពដែរ៕