ក្នុងឆ្នាំ២០២៥ បរិមាណទំនិញនិងកុងតឺន័រឆ្លងកាត់កំពង់ផែប្រទេសចិន ឈរនៅចំណាត់ថ្នាក់លេខ១ លើពិភពលោក

CRI, July 13, 2026
Size:

នៅក្នុងឆ្នាំ២០២៥ ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែប្រទេសចិនមានចំនួន១៨.៣ពាន់លានតោន ហើយការដឹកជញ្ជូនទំនិញតាមកុងតឺន័រមានចំនួន៣៥៤លានTEU ស្ថិតនៅចំណាត់ថ្នាក់លេខ១លើពិភពលោក។

យោងតាមប្រភពដែលអ្នកសារព័ត៌មានទទួលបានពីក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនកាលពីថ្ងៃទី១១ខែកក្កដាឱ្យដឹងថា នៅព្រឹកថ្ងៃដដែលនោះ ក្រសួងគមនាគមន៍និងដឹកជញ្ជូនចិនបានរៀបចំកម្មវិធីទិវានាវាចរណ៍ចិនឆ្នាំ២០២៦នៅទីក្រុងប៉េកាំង ដោយបានប្រកាសគោលនយោបាយថ្មីបំផុតនិងសមិទ្ធផលជាក់ស្តែងក្នុងវិស័យនេះ ព្រមទាំងបានអញ្ជើញតំណាងមកពីវិស័យនាវាចរណ៍ ចូលរួមចែករំលែកបទពិសោធផងដែរ។

គួរបញ្ជាក់ថា ថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៦នេះ គឺជាទិវានាវាចរណ៍ចិនលើកទី២២ ក៏ដូចជាថ្ងៃអនុវត្តនៃ "ទិវាកិច្ចការសមុទ្រសកល"នៅប្រទេសចិនក្រោមប្រធានបទ “ភាពឆ្លាតវៃក្នុងយុគ្គសម័យឌីជីថល នាំផ្លូវទៅអនាគត”៕