យោងតាមប្រភពព័ត៌មានពីអគ្គនាយកដ្ឋានកម្មសិទ្ធិបញ្ញាជាតិចិនបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា តាមម៉ោងក្នុងតំបន់ ពិធីប្រគល់ពានរង្វាន់កម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ WIPOបានរៀបចំឡើងយ៉ាងអធិកអធម នៅក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាតលើកទី ៦៨ របស់បណ្ដាប្រទេសសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ។ នៅក្នុងការវាយតម្លៃសម្រាប់ឆ្នាំនេះ មានសហគ្រាសចិនចំនួន៣ បានឈ្នះពានរង្វាន់កម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៦ WIPO ដែលជួយឱ្យប្រទេសចិនបន្តឈរនៅចំណាត់ថ្នាក់លេខ១ លើពិភពលោក នូវចំនួនសហគ្រាសដែលទទួលបានពានរង្វាន់។ សហគ្រាសជ័យលាភីទាំងនោះ គឺមកពីវិស័យធំៗចំនួនពីរ រួមមានវិស័យបរិស្ថាននិងវិស័យសុខាភិបាល។
សូមរំលឹកថា ពានរង្វាន់សកល WIPO ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២២ ដែលជាពានរង្វាន់ថ្នាក់អន្តរជាតិមួយ បង្កើតឡើងជាពិសេស សម្រាប់សហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាសហគ្រាសដែលទើបតែបង្កើតថ្មី ដើម្បីសរសើរតួងង្គទីផ្សារដែលប្រើប្រាស់កម្មសិទ្ធិបញ្ញារបស់ខ្លួន ដើម្បីជំរុញការច្នៃប្រឌិត និងបង្កើតតម្លៃសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមពិភពលោក។ គិតត្រឹមឆ្នាំនេះ ពានរង្វាន់នេះបានរៀបចំឡើងចំនួន ៥លើកជាប់ៗគ្នារួចមកហើយ ចំណែកឯសហគ្រាសចិនក៏ទទួលបានពានរង្វាន់៥ឆ្នាំជាប់ៗគ្នាផងដែរ។ នេះគឺបង្ហាញយ៉ាងច្បាស់ពីភាពរស់រវើសប្រកបដោយភាពច្នៃប្រឌិត និងការប្រកកួតប្រជែងរបស់សហគ្រាសចិនលើផ្ទៃអន្តរជាតិ៕