កាលពីថ្ងៃទី ៩ ខែកក្កដា កិច្ចប្រជុំលើកទី៣នៃក្រុមប្រឹក្សាប្រឹក្សាយោបល់ធុរកិច្ច(ABAC)នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៦បានបិទបញ្ចប់នៅទីក្រុងបាងកក ប្រទេសថៃ។ សមិទ្ធផលប្រចាំឆ្នាំរបស់ ABAC ដែលត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំនេះ និងផ្តល់នូវមតិយោបល់ខាងគោលនយោបាយដែលមានគុណភាពខ្ពស់ សម្រាប់កិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំ APEC ដែលនិងបើកធ្វើក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
លោក Ren Hongbin ប្រធានកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) និងជាប្រធានក្រុមប្រឹក្សាចិនសម្រាប់ការជំរុញពាណិជ្ជកម្មអន្តរជាតិ (CCPIT) បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គដើម្បីបិទបញ្ចប់កិច្ចប្រជុំ ព្រមនិងថ្លែងសុន្ទរកថា។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលមានរយៈពេល ៤ ថ្ងៃ តំណាងABAC តំណាងបម្រុង និងអ្នកជំនាញដែលមកពីអង្គភាពសេដ្ឋកិច្ចចំនួន២១ នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) សរុបលើសពី២០០រូប បានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅក្នុងវិស័យសំខាន់ៗចំនួនបួន ដូចជា៖ សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ការច្នៃប្រឌិតឌីជីថល និងការតភ្ជាប់គ្នាទៅវិញទៅមក៕