ប្រទេសចិនបន្ថែមផ្លូវហោះហើរដឹកជញ្ជូនទំនិញអន្តរជាតិថ្មីចំនួន ៩២ខ្សែនៅឆមាសទី១ឆ្នាំនេះ

CRI, July 09, 2026
Size:

អ្នកសារព័ត៌មានទទួលបានដំណឹងពីសហព័ន្ធឡូជីស្ទិកនិងការបញ្ជាទិញប្រទេសចិនកាលពីថ្ងៃទី៦ខែកក្កដាឱ្យដឹងថា នៅឆមាសទីមួយឆ្នាំ២០២៦នៅទូទាំងប្រទេសចិនបានបន្ថែមផ្លូវហោះហើរដឹកជញ្ជូនទំនិញអន្តរជាតិថ្មីចំនួន ៩២ ខ្សែ ដែលមានជើងហោះហើរលើសពី២១០ក្នុងមួយសប្តាហ៍។

ផ្លូវហោះហើរថ្មីរួមមានផ្លូវហោះហើរអាស៊ីចំនួន៤១ខ្សែ  អឺរ៉ុបចំនួន៣៨ខ្សែ   អាមេរិកខាងជើងចំនួន១១ខ្សែ  អាមេរិកខាងត្បូងចំនួន១ខ្សែ និងអាហ្វ្រិកចំនួន១ខ្សែ ។ រចនាសម្ព័ន្ធនៃការដឹកជញ្ជូនទំនិញរួមមានទំនិញធុរកិច្ចអេឡិចត្រូនិកឆ្លងដែន  ផលិតផលទំនើប ទំនិញតម្លៃបន្ថែមខ្ពស់ ផលិតផលអេឡិចត្រូនិកនិងគ្រឿងបន្លាស់រថយន្តជាដើម៕