កម្លាំងប្រកួតប្រជែងរបស់ប្រទេសចិនកើនឡើងជាបន្តបន្ទាប់

CRI, July 06, 2026
Size:

នាពេលថ្មីៗនេះ វិទ្យាស្ថានអន្តរជាតិសម្រាប់ការគ្រប់គ្ងនិងអភិវឌ្ឍន៍របស់ប្រទេសស្វីសបានចេញផ្សាយរបាយការណ៍ស្តីពីការប្រកួតប្រជែងសកលឆ្នាំ២០២៦ ដែលក្នុងនោះ ប្រទេសចិនបានឡើងដល់លេខរៀងទី១២ហើយហុងកុងបានឡើងដល់លេខរៀងទី២។

ទាក់ទិននឹងករណីនេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងថា ពី “រោងចក្រពិភពលោក”ដល់ “ទីផ្សារពិភពលោក” រហូតដល់ “ទីបណ្តុំនវានុវត្តន៍” កម្លាំងប្រកួតប្រជែងរបស់ប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ដោយសារការអំណោយផលពីបរិយាកាសគោលនយោបាយប្រកបដោយស្ថិរភាព និងពឹងផ្អែកលើកម្លាំងចលករដែលបានពីនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។នៅប្រទេសចិន សហគ្រាសនៃប្រទេសនានាអាចស្វែងរកបានយ៉ាងឆាប់រហ័សនូវដៃគូសហប្រតិបត្តិការគ្រប់ដំណាក់កាល ការធ្វើនវានុវត្តន៍កាន់តែមានប្រសិទ្ធភាព និងងាយស្រួល ដែលអាចលើកកម្ពស់កម្លាំងប្រកួតប្រជែងក្នុងទីផ្សារសកល៕