កិច្ចប្រជុំសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ ២០២៦ បានបើកធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី ២ ខែកក្កដាក្រោមប្រធានបទ "ការកសាងទីក្រុងឌីជីថល -មិត្តភាពបញ្ញាសិប្បនិម្មិតដោយគ្មានព្រំដែន តភ្ជាប់ពិភពលោកតាមរយៈឌីជីថល"។ នៅក្នុងពិធីបើក សមិទ្ធផលសំខាន់ៗជាច្រើនត្រូវបានដាក់បង្ហាញ បូករួមទាំង «របាយការណ៍ស្តីពីការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ ២០២៦» ជាដើមដែលបានដាក់បញ្ចូលកម្លាំងចលករថ្មីទៅក្នុងការកសាងទីក្រុងឌីជីថលសកល ។
«របាយការណ៍ស្តីពីការអភិវឌ្ឍទីក្រុងសេដ្ឋកិច្ចឌីជីថលសកលឆ្នាំ ២០២៦» ដែលចេញផ្សាយដោយសម្ព័ន្ធទីក្រុងសេដ្ឋកិច្ចឌីជីថលសកលបានអធិប្បាយជាប្រព័ន្ធអំពីវិធីសាស្ត្រ រូបមន្តគំរូនិងប្រភេទនៃការអភិវឌ្ឍទីក្រុង ឌីជីថល ។ របាយការណ៍នេះបានបញ្ជាក់យ៉ាងច្បាស់ថា «ខាងឌីជីថលមិត្តភាព» គឺជាទិសដៅសំខាន់សម្រាប់ការធ្វើបរិវត្តកម្មឌីជីថលនាពេលអនាគតនៃទីក្រុងនានា និងគូសបញ្ជាក់ថា បច្ចេកវិទ្យាឌីជីថលមិនត្រឹមតែត្រូវគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវឧស្សាហកម្មនិងអភិបាលកិច្ចទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវធ្វើឱ្យប្រជាពលរដ្ឋទទួលបានផង សហគ្រាសអាចប្រើប្រាស់បាននិងអាចចូលទៅក្នុងសង្គមទាំងមូល ៕