នាថ្ងៃទី៣ ខែកក្កដា កិច្ចប្រជុំអ្នកអានសៀវភៅ«លោកXi Jinpingថ្លែងអំពីអភិបាលកិច្ចជាតិ»ភាគទី៥បានប្រារព្ធធ្វើឡើងនៅទីក្រុងកូឡុំបូ រដ្ឋធានីនៃប្រទេសស្រីលង្កា។
ភ្ញៀវកិត្តិយសដែលអញ្ជើញចូលរួមកិច្ចប្រជុំនេបានសម្គាល់ឃើញថា សៀវភៅ«លោកXi Jinpingថ្លែងអំពីអភិបាលកិច្ចជាតិ»ភាគទី៥ជាស្នាដៃដែលមានកិត្យានុភាពបានឆ្លុះបញ្ចាំងជាប្រព័ន្ធនូវសមិទ្ធផលចុងក្រោយបំផុតរបស់គំនិតរបស់លោកXi Jinpingស្តីពីសង្គមនិយមដែលមានលក្ខណៈចិនក្នុងយុគសម័យថ្មី និងជួយសហគមន៍អន្តរជាតិឱ្យយល់ដឹងកាន់តែស៊ីជម្រៅអំពីមាគ៌ា អភិបាលកិច្ច និងគោលការណ៍របស់ប្រទេសចិន។ ភ្ញៀវកិត្តិយសដែលចូលរួមបានលើកឡើងថា ប្រទេសចិន និងស្រីលង្កាគឺជាអ្នកធ្វើដំណើររួមគ្នានៅលើមាគ៌ាឆ្ពោះទៅរកទំនើបកម្ម ការរៀបចំកិច្ចប្រជុំអ្នកអាននេះគឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរបង្កើនការយល់ដឹងពីគ្នា ប្រមូលផ្តុំគំនិតឯកភាព ធ្វើឱ្យកិច្ចសហប្រតិបត្តិការមានភាពកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍ជោគរួមវាសនារវាងចិន-ស្រីលង្កា។
ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍នេះ ប្រទេសចិនបានប្រគល់ជូនភ្ញៀវស្រីលង្កានូវសៀវភៅ«លោកXi Jinpingថ្លែងអំពីអភិបាលកិច្ចជាតិ» ភាគទី៥ជា ភាសាអង់គ្លេស និងភាគទី២ជា ភាសាស៊ីនហាឡា។អ្នកជំនាញចូលរួមកិច្ចប្រជុំបានផ្លាស់ប្តូរគំនិតយោបល់ស្តីពីបញ្ហាអភិបាលកិច្ចជាតិ ការអភិវឌ្ឍបៃតង កិច្ចសហប្រតិបត្តិការបើកចំហនិងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវជាដើម៕