ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ខែមិថុនា ក្រសួងធនធានធម្មជាតិចិនបានរៀបចំការសង្កេតបរិស្ថាននៃលំហសមុទ្រក្រោមការគ្រប់គ្រងនៅភាគខាងកើតនៃកោះតៃវ៉ាន់ប្រទេសចិន។ ការសង្កេតលើកនេះគឺជាការសង្កេតប្រចាំឆ្នាំ។ “រូបមន្តធ្វើអភិបាលកិច្ចនៅក្នុងដែនសមុទ្រជិតដីគោក” បានគ្របដណ្តប់លើវិស័យធនធានធម្មជាតិ ។ តាមរយៈការសង្កេត អាចធ្វើឱ្យយើង ដឹងច្បាស់ពីធនធានធម្មជាតិនៅលំហសមុទ្រភាគខាងកើតកោះតៃវ៉ាន់ ក៏ដូចជាអាចចាក់ មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍនិងការអភិរក្សដែនដីសមុទ្រផងដែរ។
យោងតាមការកំណត់នៃច្បាប់ដូចជា «ច្បាប់តំបន់សេដ្ឋកិច្ចពិសេសនិងក្របខណ្ឌដីគោកនៃសាធារណរដ្ឋប្រជាមានិតចិន» និង «អនុសញ្ញាអង្គការសហប្រជាជាតិស្តិពីច្បាប់សមុទ្រ»ជាដើម ប្រទេសតាមឆ្នេរសមុទ្រមានសិទ្ធិអធិបតេយ្យចំពោះការស្ទង់រុករក ការអភិវឌ្ឍ ការថែរក្សា និងការគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងមានសិទ្ធិគ្រប់គ្រងចំពោះការសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្តផ្នែកសមុទ្រ និងការការពារបរិស្ថានសមុទ្រជាដើម ។
ដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់និងកោះឧបសម្ព័ន្ធ គឺជាតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសចិន ។ សកម្មភាពនានាដែលប្រទេសចិនអនុវត្តនៅក្នុងលំហសមុទ្រនេះគឺជាសកម្មភាពស្របច្បាប់និងសមហេតុផលទាំងស្រុងក្នុងក្របខ័ណ្ឌអធិបតេយ្យភាព៕