ក្រសួងការបរទេសចិនថ្លែងថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលបានពង្រីកមធ្យោបាយសម្រាប់ការអនុវត្តជាក់ស្តែងនូវការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ

CRI, June 22, 2026
Size:

នៅថ្ងៃទី១៧ ខែមិថុនា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ហើយបានអធិប្បាយអំពីសៀវភៅសស្តីពី«ការកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌និងសមហេតុផល៖ ទស្សនៈ គំនិតផ្តួចផ្តើមនិងប្រតិបត្តិការរបស់ប្រទេសចិន» ដែលចេញផ្សាយដោយរដ្ឋាភិបាលចិននាព្រឹកថ្ងៃទី១៧ ខែមិថុនា។ លោកបានបញ្ជាក់ថា លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើងគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដោយអំពាវនាវឱ្យប្រទេសទាំងអស់ពួតដៃគ្នាដើម្បីកសាងប្រព័ន្ធអភិបាលកិច្ចសកលដែលកាន់តែយុត្តិធម៌ និងសមហេតុផល ។ គំនិតផ្តួចផ្តើមដ៏សំខាន់នេះបានឆ្លើយតបនឹងតម្រូវការរួមរបស់ប្រទេសទាំងអស់ស្តីពីការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល ព្រមទាំងពង្រីកមធ្យោបាយសម្រាប់ការអនុវត្តជាក់ស្តែងនូវការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ និងត្រួសត្រាយពិភពថ្មីនៃវប្បធម៌នយោបាយអន្តរជាតិ ដែលទទួលបានការស្វាគមន៍ និងការគាំទ្រយ៉ាងឆាប់រហ័សពីសំណាក់ប្រទេស និងអង្គការអន្តរជាតិជិត ១៦០ ហើយមានប្រទេសជាង៦០បានចូលរួម “ក្រុមមិត្តនៃអភិបាលកិច្ចសកល ”យ៉ាងសកម្ម ៕