ផ្លូវដែកជាតិចិនបានដឹកជញ្ជូនទំនិញចំនួនសរុប ១៦៧០ លានតោនក្នុងរយៈពេល៥ខែដើមឆ្នាំនេះ

CRI, June 17, 2026
Size:

  តាមដំណឹងពីអាជីវកម្មផ្លូវដែកចិនកាលពីថ្ងៃទី១៤ ខែមិថុនាបានឱ្យដឹងថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦នេះ ផ្លូវដែកជាតិចិនបានដឹកជញ្ជូនទំនិញសរុប ១៦៧០ លានតោន ហើយបានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវតិ្តសាស្ត្រសម្រាប់បរិមាណដឹកជញ្ជូនក្នុងមួយថ្ងៃ។ ការដឹកជញ្ជូនទំនិញសំខាន់ៗទទួលបានការធានាដ៏មានប្រសិទ្ធភាព។  ក្នុងខែឧសភា តម្រូវការនៃការដឹកជញ្ជូនទំនិញក្នុងរដូវក្តៅមានការកើនឡើងខ្លាំង ដូច្នេះ ស្ថាប័នផ្លូវដែកនៃតំបន់ជាច្រើនបានបើកច្រកផ្លូវដឹកជញ្ជូនរហ័សសម្រាប់ផលិតផលកសិកម្ម ដើម្បីធានាមិនឱ្យខកខានពេលវេលាធ្វើកសិកម្ម។  ពីខែមករា ដល់ខែឧសភា ផ្លូវដែកជាតិចិនបានដឹកជញ្ជូនស្បៀងអាហារចំនួន ៤៨៨០,៦ ម៉ឺនតោន ដែលបានកើនឡើង ១១,៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

    សូមបញ្ជាក់ថា ផ្លូវដែកឆ្លងដែនរបស់ចិនក៏បានដំណើរការដោយនឹងនរនិងរលូន។ ពីខែមករា ដល់ខែឧសភា រថយន្តបើកបរទៅមកតាមផ្លូវដែកចិន-អឺរ៉ុប និង ផ្លូវដែកចិន-អាស៊ី សរុប ១៥៥០៦ លើក ដែលបានកើនឡើង ១២,៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន   ក្នុងនោះ ផ្លូវដែកចិន-អឺរ៉ុបបានប្រតិបត្តិសរុប ៩៣៣១ លើក ដែលបានកើនឡើង ២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។    ចំណែកការដឹកជញ្ជូនតាមច្រកពាណិជ្ជកម្មថ្មីផ្លូវគោកនិងសមុទ្រនៅភាគខាងលិចចិនបានដឹកជញ្ជូនក្នុងកុងតឺន័រលើសពី ១១ ម៉ឺនTEUsជាមធ្យមក្នុងមួយខែ៕