ធនាគារកណ្តាលនៃប្រទេសចិននិងឡាវ ចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ

CRI, June 10, 2026
Size:

នៅថ្ងៃទី ៨ ខែមិថុនា អ្នកសារព័ត៌មានបានទទួលដំណឹងពីធនាគារប្រជាជនចិនឱ្យដឹងថា ពេលថ្មីៗនេះ ធនាគារប្រជាជនចិន និងធនាគារនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបន្តកិច្ចព្រមព្រៀងប្តូរប្រាក់ទ្វេភាគី (RMB/Lao Kip) ។ ក្នុងពេលជាមួយគ្នានេះ ធនាគារកណ្តាលទាំងពីរនេះក៏បានចុះហត្ថលេខាបន្តសុពលភាពអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការច្នៃប្រឌិតខាងហិរញ្ញវត្ថុ ការទូទាត់ឌីជីថល និងរូបិយប័ណ្ណឌីជីថលស្របច្បាប់ផងដែរ។

 

ធនាគារប្រជាជនចិនបានបញ្ជាក់ថា ការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការទាំងនេះនឹងជួយជំរុញកិច្ចសហប្រតិបត្តិការខាងហិរញ្ញវត្ថុរវាងប្រទេសចិន និងឡាវ និងធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ។