លោកWangYiថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងសកម្មភាពសកលឆ្នាំ២០២៦នៃ “ទិវាអន្តរជាតស្តីពីកិច្ចសន្ទនារវាងអរិយធម៌”

CRI, June 10, 2026
Size:

  ថ្ងៃទី៨ ខែមិថុនា ខណៈពេល “ទិវាអន្តរជាតិស្តីពីកិច្ចសន្ទនារវាងអរិយធម៌”ឈានចូលមកដល់ លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មារធិកាមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូក្នុងសកម្មភាពសកលស្តីពីទិវានេះ។

    លោកWangYiបានលើកឡើងថា កាលពី៣ឆ្នាំមុន លោកXi Jinpingប្រធានរដ្ឋចិនបានលើកឡើងយ៉ាងម៉ឺងម៉ាត់នូវគំនិតផ្តួចផ្តើមអរិយធម៌សកល ដើម្បីចង្អុលបង្ហាញពីទិសដៅរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នា។ការបង្កើត “ទិវាអន្តរជាតិស្តីពីកិច្ចសន្ទនារវាងអរិយធម៌”គឺជាវិធានការសំខាន់សម្រាប់ការអនុវត្តគំនិតផ្តួចផ្តើមនេះ។យើងគួរតែពង្រឹងឱ្យបានរឹងមាំនូវមូលដ្ឋានគ្រឹះខាងវប្បធម៌និងប្រជាជនស្តីពីការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។ភាគីចិនសូមផ្តួចផ្តើមគំនិត៤ចំណុចស្តីពីការជំរុញកិច្ចសន្ទនារវាងអរិយធម៌៖

ទី១ គោរពគ្នាទៅវិញទៅមក ជំរុញការរួមរស់ជាមួយគ្នាដោយសុខដុមរមនារវាងអរិយធម៌ទីទៃគ្នា។

ទី២ ប្រកាន់ខ្ជាប់ការតម្កល់មនុស្សជាមូលដ្ឋាន ពង្រឹងមូលដ្ឋានគ្រឹះនៃការផ្លាស់ប្តូរអរិយធម៌។

ទី៣ ប្រកាន់ខ្ជាប់ការបន្តវេននិងនវានុវត្តន៍ បង្កើនកម្លាំងចលករសម្រាប់វឌ្ឍនភាពនៃអរិយធម៌។

ទី៤ ប្រកាន់ខ្ជាប់ការផ្លាស់ប្តូរនិងរៀនសូត្រពីគ្នា ធ្វើឱ្យយន្តការសន្ទនាមានសុក្រឹតភាព៕