លោក Wang Yi ជួបពិភាក្សាការងារជាមួយលោក Tin Maung Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា

CRI, June 07, 2026
Size:

កាលពីថ្ងៃទី៥ខែមិថុនា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោក Tin Maung Swe រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ានៅក្រុងប៉េកាំង ។

លោក Wang Yi បានថ្លែងថា ឆ្នាំនេះជាឆ្នាំទីមួយនៃការធ្វើអភិបាលកិច្ចរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាអាណត្តិថ្មី ។ ភាគីចិនរីករាយរួមជាមួយភាគីមីយ៉ាន់ម៉ា ដើម្បីកសាង“ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី ជីវភាពរស់នៅរបស់ប្រជាជន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននិងការវិនិយោគខាងពាណិជ្ជកម្មជាដើម ជំរុញដោយនឹងនរនូវគម្រោងសំខាន់ៗដូចជាច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាជាដើម រួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនដូចជា ល្បែងស៊ីសងតាមអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម ដើម្បីគាំពារសន្តិភាពនិងភាពសុខសាន្តត្រាននៅតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា ។

ជាការឆ្លើយតប លោក Tin Maung Swe បានថ្លែងថា រដ្ឋាភិបាលមីយ៉ាន់ម៉ាអាណត្តិថ្មីរីករាយបង្កើនការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាមួយភាគីចិន ជំរុញការកសាងច្រករបៀងសេដ្ឋកិច្ចមីយ៉ាន់ម៉ា-ចិន ស្វាគមន៍សហគ្រាសទុនចិនកាន់តែច្រើនទៅវិនិយោគនិងប្រកបអាជីពនៅមីយ៉ាន់ម៉ា ។ ភាគីមីយ៉ាន់ម៉ានឹងបន្តវាយប្រហារយ៉ាងម៉ឺងម៉ាត់ចំពោះល្បែងស៊ីសងតាមអនឡាញនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីគាំពារដោយពេញទំហឹងនូវសុវត្ថិភាពរបស់បុគ្គលិក ស្ថាប័ននិងគម្រោងចិននៅមីយ៉ាន់ម៉ា ៕