លោកThongloun Sisoulithប្រធានរដ្ឋឡាវ៖ផ្លូវដែកចិន-ឡាវធ្វើឱ្យប្រជាជនឡាវសម្រេចបាននូវក្តីសុបិន

CRI, June 07, 2026
Size:

        នាថ្ងៃទី ៣ខែមិថុនា លោក  Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ បានផ្តល់បទសម្ភាសន៍ពិសេសជាមួយកម្មវិធី«កិច្ចសម្ភាសន៍ជាន់ខ្ពស់»នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្រុងហាងចូវប្រទេសចិន លោកបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ផ្លូវដែកចិន-ឡាវចំពោះការអភិវឌ្ឍរបស់ប្រទេសឡាវ លោកបានថ្លែងថា ផ្លូវដែកចិន-ឡាវបានកែប្រែមុខមាត់របស់ឡាវយ៉ាងខ្លាំង ហើយធ្វើឱ្យប្រជាជនឡាវសម្រេចបាននូវក្តីសុបិន ។

        ថ្លែងក្នុងបទសម្ភាសន៍ លោក  Thongloun Sisoulith អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវ បានថ្លែងថា ខ្ញុំនៅចងចាំបានថា កាលពីថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១  ខណៈពេលរួមគ្នាចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវដែកចិន-ឡាវជាមួយខ្ញុំ លោកប្រធានរដ្ឋចិនXi Jinpingបានថ្លែងថា “ចាប់ពីពេលនេះទៅ ភ្នំលែងខ្ពស់ ផ្លូវលែងវែងទៀតហើយ” សូមជូនពរផ្លូវដែកនេះក្លាយទៅជាផ្លូវមាសនិងផ្លូវប្រាក់។ សុន្ទរកថារបស់លោកបានប្រែក្លាយជាការពិតនៅឡាវ ហើយផ្លូវដែកនេះ បានកែប្រែមុខមាត់របស់ឡាវទាំងស្រុង ។ ឡាវគ្មានសមុទ្រទេ ប៉ុន្តែឥឡូវមានផ្លូវដែកដែលឆ្ពោះទៅកាន់សមុទ្រហើយ ។ ឡាវមិនដែលមានផ្លូវដែកកាលពីមុន ប៉ុន្តែបច្ចុប្បន្ននេះមានផ្លូវដែកចិន-ឡាវហើយ ដែលធ្វើឱ្យប្រជាជនឡាវមានមោទនភាពនិងធ្វើឱ្យប្រជាជនឡាវសម្រេចបាននូវក្តីសុបិន៕