លោក Wang Yi អធិប្បាយអំពីគំនិតឯកភាពធំទាំង៥នៃកិច្ចប្រជុំ"ក្រុមមិត្តនៃអភិបាលកិច្ចសកល"

CRI, May 30, 2026
Size:

ថ្ងៃទី២៨ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ "ក្រុមមិត្តនៃអភិបាលកិច្ចសកល" នៅទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។ លោកបានអធិប្បាយអំពីគំនិតឯកភាពធំទាំង៥របស់រដ្ឋសមាជិកចាប់តាំងពីការបង្កើតក្រុមមិត្តនេះមក៖

ទីមួយ៖សមាជិកទាំងអស់សុទ្ធតែផ្តួចផ្តើមឱ្យជំរុញប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ ដោយសម្គាល់ឃើញថាប្រទេសទាំងអស់ មិនថាធំឬតូច  ខ្លាំងឬខ្សោយ  មានឬក្រ គួរតែចូលរួមដោយស្មើភាព ធ្វើការសម្រេចចិត្តដោយស្មើភាព និងទទួលបានអត្ថប្រយោជន៍ដោយស្មើភាពនៅក្នុងដំណើរការអភិបាលកិច្ចសកល។

ទីពីរ៖សមាជិកទាំងអស់សុទ្ធតែផ្តួចផ្តើមឱ្យគាំទ្រគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងប្រឆាំងនឹងស្តង់ដារពីរ និងការចាប់បង្ខំអ្នកដទៃ។

ទីបី៖សមាជិកទាំងអស់សុទ្ធតែផ្តួចផ្តើមឱ្យគាំពារឋានៈជាស្នូលរបស់អង្គការសហប្រជាជាតិ និងប្រឆាំងនឹងឯកតោភាគីនិយម និងនយោបាយអនុត្តរភាព។

ទីបួន៖សមាជិកទាំងអស់សុទ្ធតែផ្តួចផ្តើមឱ្យជំរុញឱ្យអភិបាលកិច្ចសកលមានសុក្រឹតភាពតាមរយៈកំណែទម្រង់ ដើម្បីធានាថាផ្លែផ្កានៃការអភិវឌ្ឍត្រូវបានចែករំលែកជូនដល់មនុស្សគ្រប់រូប។

ទីប្រាំ៖សមាជិកទាំងអស់សុទ្ធតែផ្តួចផ្តើមឱ្យដោះស្រាយបញ្ហាជាក់ស្តែងដែលជាកង្វល់ធំបំផុតរបស់សហគមន៍អន្តរជាតិ៕