អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនបង្ហាញពីគោលជំហររបស់ចិនស្តីពីករណីដែលស្ថាប័នអនុវត្តច្បាប់ហ្វីលីពីនចាប់ឃុំពលរដ្ឋចិនជាញឹកញាប់ក្នុងមួយរយៈពេលនេះ

CRI, May 30, 2026
Size:

នៅថ្ងៃទី ២៧ ខែឧសភា យោងតាមដំណឹងរបស់ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីនឱ្យដឹងថា លោក Ji Lingpeng អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បានបង្ហាញពីគោលជំហររបស់ចិនស្តីពីករណីដែលស្ថាប័នអនុវត្តច្បាប់ហ្វីលីពីនចាប់ឃុំពលរដ្ឋចិនជាញឹកញាប់ក្នុងមួយរយៈពេលនេះ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះការការពារសុវត្ថិភាពអាយុជីវិត សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ពលរដ្ឋចិននៅក្នុងប្រទេសហ្វីលីពីន ព្រមនិងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះករណីដែលភាគីយោធា និងស្ថាប័នអនុវត្តច្បាប់របស់ហ្វីលីពីនបានចាប់ឃុំពលរដ្ឋចិនជាញឹកញាប់ក្នុងមួយរយៈពេលនេះ ។ ប្រទេសចិនទាមទារឱ្យប្រទេសហ្វីលីពីន អនុវត្តស្របតាមបទប្បញ្ញត្តិនៃ«កិច្ចព្រមព្រៀងកុងស៊ុលរវាងសាធារណរដ្ឋប្រជាមានិតចិន និងសាធារណរដ្ឋហ្វីលីពីន» ដោយជូនដំណឹងដល់ស្ថានទូត និងស្ថានកុងស៊ុលចិនប្រចាំប្រទេសហ្វីលីពីនក្នុងកំលុងពេលបួនថ្ងៃ ដើម្បីព ន្យល់ពីការពិតនិងមូលហេតុការឃុំខ្លួន ការចាប់ខ្លួន ឬការដកហូតសិទ្ធិសេរីភាពផ្សេងទៀតរបស់ពលរដ្ឋចិន ។ ត្រូវដោះស្រាយសំណុំរឿងពាក់ព័ន្ធដោយយុត្តិធម៌និងស្របច្បាប់ និងធានាយ៉ាងជាក់លាក់ពីសុវត្ថិភាពអាយុជីវិត សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ និងសិទ្ធិមនុស្សធម៌របស់ពលរដ្ឋចិនពាក់ព័ន្ធ ។ ប្រសិនបើការស៊ើបអង្កេតរកឃើញថាពលរដ្ឋចិនមិនបានល្មើសច្បាប់របស់ហ្វីលីពីនទេ នោះបុគ្គលពាក់ព័ន្ធគួរតែត្រូវដោះលែងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយមិនត្រូវឃុំខ្លួនដោយខុសច្បាប់ ឬអូសបន្លាយកាលបរិច្ឆេទនៃការឃុំឃាំងនោះឡើយ៕