ពេលថ្មីៗនេះ សៀវភៅ《លោកXi Jinping៖ អភិបាលកិច្ចប្រទេសចិន》ភាគទី ៥ ជាភាសាបារាំង រុស្ស៊ី អារ៉ាប់ ព័រទុយហ្កាល់ អាលឺ្លម៉ង់ ជប៉ុននិងអក្សរពុម្ពចិនជាដើមត្រូវបានបោះពុម្ពដោយទីភ្នាក់ងារបោះពុម្ពផ្សាយ Foreign Languages Press នៃប្រទេសចិន និងត្រូវចែកចាយទាំងក្នុងនិងក្រៅប្រទេសចិន។
បន្ទាប់ពីសៀវភៅ《លោកXi Jinping៖ អភិបាលកិច្ចប្រទេសចិន》ភាគទី ៥ បោះពុម្ភផ្សាយជាភាសាចិននិងអង់គ្លេសកាលពីខែកក្កដា ឆ្នាំ២០២៥ មក ទទួលបានការពេញនិយមយ៉ាងខ្លាំង។ ការបោះពុម្ពផ្សាយជាភាសាបារាំង រុស្ស៊ី អារ៉ាប់និងអក្សរពុម្ពចិនជាដើម គឺមានសារៈសំខាន់សម្រាប់ជួយសហគមន៍អន្តរជាតិឱ្យយល់ដឹងកាន់តែទាន់ពេលវេលាអំពីការអភិវឌ្ឍថ្មីបំផុតនៃគំនិតលោកXi Jinpingស្តីពីសង្គមនិយមមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី ក៏ដូចជាបង្កើនការយល់ដឹងចំពោះគំនិតចិន ផែនការចិននិងប្រាជ្ញាចិន ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕