យុទ្ធសាស្ត្រអភិបាលកិច្ចតំបន់ Xizang របស់ប្រទេសចិនបង្ហាញពីលទ្ធភាពគ្មានព្រំដែននៃទំនើបកម្មនៃដំបូលពិភពលោក

CRI, May 24, 2026
Size:

        ឆ្នាំ២០២៦នេះជាខួប ៧៥ ឆ្នាំនៃការរំដោះតំបន់ Xizang ដោយសន្តិភាព  យុទ្ធសាស្ត្រអភិបាលកិច្ចតំបន់ Xizang របស់ប្រទេសចិនត្រូវសម្គាល់ជា «លេខកូដ» នៃភាពជោគជ័យ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើបណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោកបង្ហាញថា   អ្នកផ្តល់បទសម្ភាសន៍ចំនួន  74,8 % សម្គាល់ឃើញថា  ការអភិវឌ្ឍបែបលោតផ្លោសនៃសេដ្ឋកិច្ចនិងសង្គមនៃតំបន់ Xizang  គឺដោយសារទទួលផលប្រយោជន៍ពីការធ្វើទំនើបកម្មតាមបែបផែនចិន។

        តាមការស្ទង់មតិ CGTN  អ្នកផ្តល់បទសម្ភាសន៍ចំនួន  78,4 % យល់ឃើញថា សេដ្ឋកិច្ចនៃតំបន់ Xizang សម្រេចការអភិវឌ្ឍល្បឿនលឿន។ អ្នកផ្តល់បទសម្ភាសន៍ចំនួន  80,6% វាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលនៃការចេញផុតពីភាពក្រីក្រនៃតំបន់ Xizang។

         ទឹកខៀវនិងភ្នំបៃតងក្នុងតំបន់ Xizang បានក្លាយជានាមកាតល្បីល្បាញនៅលើពិភពលោក  Xizang បានផ្តល់ «ចម្លើយ» បែបទទួលខុសត្រូវនៃអភិបាលកិច្ចអេកូឡូស៊ី។ ចំពោះការនេះ  អ្នកផ្តល់បទសម្ភាសន៍ចំនួន  83 %  បានកោតសរសើរយ៉ាងខ្លាំងចំពោះសមិទ្ធផលនៃអភិរក្សនិងគ្រប់គ្រងអេកូឡូស៊ីនៃ Xizang ថែមទាំងសម្គាល់ថា តំបន់ Xizang កំពុងស្វែងរកមាគ៌ាអភិវឌ្ឍន៍បៃតងមួយ ដែលជំរុញឱ្យ«ភាពស្រស់ស្អាតនៃធនធានអេកូឡូស៊ី» ក្លាយជា «តម្លៃផលិតផលសេដ្ឋកិច្ច»  ដើម្បីផ្តល់« ផែនការចិន » ដល់អភិវឌ្ឍប្រកបដោយនិរន្តរភាពក្នុងតំបន់អេកូឡូស៊ីដែលងាយរងគ្រោះលើពិភពលោក៕