ស្ថានីយអវកាសរបស់ចិនផ្តល់ការគាំទ្រចម្រុះសម្រាប់ “បេសកកម្មរុករកភពព្រះចន្ទ"

CRI, May 24, 2026
Size:

លោក Zhang Jingbo អ្នកនាំពាក្យបេសកកម្មយានអវកាសផ្ទុកមនុស្សប្រទេសចិន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីបេសកកម្មហោះហើរនៃយានអវកាសផ្ទុកមនុស្ស Shenzhou-23 កាលពីថ្ងៃទី ២៣ ខែឧសភាថា ប្រទេសចិនកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅនូវការរុករកភពព្រះចន្ទនៃយានអវកាសផ្ទុកមនុស្ស និងគ្មានមនុស្ស ក្នុងវិស័យបេសកកម្ម ធនធាន និងបុគ្គលិក ដែលត្រូវបានគេស្គាល់ថាជា "បេសកកម្មរុករកភពព្រះចន្ទ"។ សព្វថ្ងៃនេះ យានរុករកភពព្រះចន្ទ Chang'e-7 បានដឹកទៅដល់ទីតាំងបាញ់បង្ហោះអវកាស Wenchang ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការធ្វើតេស្ត និងការរៀបចំមុនពេលបាញ់បង្ហោះ តាមការគ្រោងទុកនឹងបាញ់បង្ហោះក្នុងឆមាសទីពីរនៃឆ្នាំនេះ។

 លោក Zhang Jingbo បានបន្តថា ក្នុងនាមជាមន្ទីរពិសោធន៍អវកាសថ្នាក់ជាតិ ស្ថានីយអវកាសចិននឹងផ្តល់ការគាំទ្រយ៉ាងខ្លាំងដល់បេសកកម្មរុករកភពព្រះចន្ទតាមរយៈការធ្វើសមាហរណកម្មរវាងវិស័យបម្រុងអវកាសយានិក ការពិនិត្យបញ្ជាក់ពីបច្ចេកវិទ្យាសំខាន់ៗ និងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនជំនាន់ថ្មី។

ទាក់ទងនឹងការពិនិត្យបញ្ជាក់ពីបច្ចេកវិទ្យាសំខាន់ៗ ស្ថានីយអវកាសចិនបានដំណើរការប្រកបដោយស្ថិរភាពនៅតាមគន្លងតារាវិថីអស់រយៈពេលជិតបួនឆ្នាំមកហើយ ដោយបានដាក់ពង្រាយ និងពិនិត្យបញ្ជាក់ពីបច្ចេកវិទ្យាសំខាន់ៗមួយចំនួនសម្រាប់ការចុះចតភពព្រះចន្ទនៃយានអាវកាសផ្ទុកមនុស្ស ។ លោក Zhang Jingbo បានថ្លែងថា ប្រតិបត្តិការរយៈពេលវែងរបស់ស្ថានីយអវកាសចិនតាមគន្លងតារាវិថីនឹងផ្តល់នូវសេវាកម្មតាមគន្លងតារាវិថីកាន់តែច្រើនសម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍវិទ្យាសាស្ត្រលើភពព្រះចន្ទនាពេលអនាគត និងការរុករកលំហអវកាសជ្រៅ និងបេសកកម្មផ្សេងៗទៀត។