ថ្ងៃទី ២១ ខែឧសភា ប្រទេសចិននិងបណ្ដាប្រទេសអាស៊ានបានបើកកិច្ចប្រជុំឧត្តមមន្ត្រីលើកទី ២៦ នៃការអនុវត្ត«សេចក្តីប្រកាសក្រមប្រតិបត្តិនៃបណ្តាភាគីសមុទ្រចិនខាងត្បូង (DOC)» នៅទីក្រុងគួឡាឡាំពួរប្រទេសម៉ាឡេស៊ី ។
អង្គប្រជុំបានឯកភាពផ្តោតលើសារៈសំខាន់នៃការគាំពារសន្តិភាពនិងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង ដោយបានរំលឹកឡើងវិញថា នឹងបន្តអនុវត្តសេចក្តីប្រកាស DOC ដោយគ្រប់ជ្រុងជ្រោយនិងប្រកបដោយប្រសិទ្ធិភាព បង្កើនការសន្ទនានិងសម្របសម្រួល រក្សាភាពអត់ធ្មត់ ដោះស្រាយការខ្វែងគំនិតគ្នាដោយសមរម្យ ធ្វើកិច្ចសហប្រតិបត្តិការលើដែនសមុទ្រឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំពារស្ថិរភាពនៃស្ថានការណ៍នៅតំបន់សមុទ្រចិនខាងត្បូង។ ភាគីនានាបានទទួលស្គាល់ថា ការពិគ្រោះពិភាក្សាអំពីក្រមប្រតិបត្តិនៃបណ្តាភាគីនៅសមុទ្រចិនខាងត្បូង (COC) ទទួលបានការរីកចម្រើនជាវិជ្ជមាន ដោយបានឯកភាពរក្សាការពិគ្រោះពិភាក្សា ដើម្បីសម្រេចបានក្រមប្រតិបត្តិ COC ក្នុងពេលឆាប់ៗ។
សូមបញ្ជាក់ថា នៅថ្ងៃទី ២២ និងថ្ងៃទី ២៣ ខែឧសភា ប្រទេសចិននិងបណ្ដាប្រទេសអាស៊ាននឹងបន្តបើកកិច្ចប្រជុំក្រុមការងារចម្រុះលើកទី ៥៥ ស្តីពីការអនុវត្តសេចក្តីប្រកាស DOC ដើម្បីបន្តពិភាក្សាពីក្រមប្រតិបត្តិ COC ៕