កិច្ចប្រជុំឧត្តមមន្ត្រីលើកទី២នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊្វីហ្វិកបើកធ្វើនៅក្រុងសៀងហៃ

CRI, May 20, 2026
Size:

ពីថ្ងៃទី១៨ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ កិច្ចប្រជុំឧត្តមមន្ត្រីលើកទី២នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊្វីហ្វិកឆ្នាំ២០២៦បានបើកធ្វើនៅក្រុងសៀងហៃ។លោកMao Zhaoxuឧបការីរដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះ។

លោកMao Zhaoxuបានលើកឡើងថា លោកXi Jinpingប្រធានរដ្ឋចិនបានគូសបញ្ជាក់ថា ភាគីចិននឹងសម្របតាមនិន្នាការអភិវឌ្ឍន៍នៃយុគសម័យ ស្តាប់ការអំពាវនាវរបស់សមាជិកនានា ចាប់ដៃរួមគ្នាជាមួយភាគីនានា ដើម្បីកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក និងដាក់បញ្ចូលកម្លាំងចលករថ្មីសម្រាប់សន្តិភាពនិងការអភិវឌ្ឍក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងពិភពលោក ដែលបានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការ “ឆ្នាំចិន”នៃAPEC។ភាគីចិននឹងចាត់ទុក«សេចក្តីប្រកាសក្រុងShenzhenនៃថ្នាក់ដឹកនាំAPEC»ជាវេទិកា ដើម្បីសម្រេចផែនការគោលស្តីពីការកសាងសហគមន៍រួមវាសនាអាស៊ី-ប៉ាស៊ីហ្វិក និងត្រៀមរៀបចំសមិទ្ធផលសម្រាប់កិច្ចប្រជុំកំពូលតាមរយៈប្រធានបទនៃកិច្ចប្រជុំAPECឆ្នាំនេះគឺ “កសាងសហគមន៍រួមវាសនាអាស៊ីប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម”។

មុនបើកកិច្ចប្រជុំឧត្តមមន្ត្រី គណៈកម្មការនិងក្រុមការងារនានានៃAPEC បានបើកធ្វើកិច្ចប្រជុំជិត៤០លើកពីថ្ងៃទី១១ដល់ថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មនិងកវិនិយោគ កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យាជាដើម៕