
នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៨ ខែឧសភា នាវាអនុវត្តច្បាប់ ៣ គ្រឿងរបស់ភាគីចិនបានបង្កើតជាក្រុមនាវាបរចេញពីកំពង់ផែប៉ូលិស Xishuangbanna ខេត្តយូណាន ដែលជាសញ្ញាកត់សម្គាល់ថា ប្រតិបត្តិការយាមល្បាត និងអនុវត្តច្បាប់រួមតាមដងទន្លេមេគង្គរវាងប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃលើកទី ១៦៥ បានចាប់ដំណើរការជាផ្លូវ។
ក្នុងប្រតិបត្តិការលើកនេះ ស្ថាប័ននីតិប្រតិបត្តិនៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃបានចាត់បញ្ចូននាវាអនុវត្តច្បាប់សរុបចំនួន ៥ គ្រឿងដែលមានភ្នាក់ងារអនុវត្តច្បាប់សរុប ១៤២ នាក់។ ប្រទេសទាំង ៤ នឹងធ្វើការយាមល្បាតរួមតាមដងទន្លេទាំងមូល យាមល្បាតតាមកំណាត់ទន្លេខុសៗគ្នា ប្រចាំការនិងហ្វឹកហាត់ជាមួយគ្នា ត្រួតពិនិត្យនិងចាប់ខ្លួនជនល្មើសទាំងតាមផ្លូវទឹកនិងផ្លូវគោក ក្រោមប្រធានបទ«រួមសហការគ្នាដើម្បីរក្សាភាពសុខសាន្ត ការពារនាវាចរណ៍តាមទន្លេមេគង្គដើម្បីផ្តល់ផលប្រយោជន៍ជូនដល់ប្រជាជន» ដើម្បីបង្ក្របឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ត្រួតពិនិត្យរកគ្រោះថ្នាក់លាក់កំបាំងនៅតាមដងទន្លេដោយគ្រប់ជ្រុងជ្រោយ ក្នុងន័យការពារដោយពេញទំហឹងនូវសុវត្ថិភាពអាយុជីវិតនិងទ្រពសម្បត្តិរបស់ប្រជាជននៃគ្រប់ប្រទេសនៅតាមដងទន្លេមេគង្គនិងធានាពីសុវត្ថិភាព ស្ថិរភាពនិងភាពរលូននៃផ្លូវនាវាចរណ៍៕