ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនក្នុងត្រីមាសទីមួយឆ្នាំនេះ បានកើនឡើង ៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលជាការចាប់ផ្តើមដ៏ល្អប្រសើរនៃសេដ្ឋកិច្ចជាតិចិន

CRI, May 18, 2026
Size:

នៅថ្ងៃទី ១៦ ខែមេសា រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យស្តីពីសេដ្ឋកិច្ចជាតិចិនប្រចាំត្រីមាសទីមួយនៃឆ្នាំ ២០២៦។

ការគណនាជាជំហានដំបូងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងត្រីមាសទីមួយបានឈានដល់ចំនួនជាង ៣៣,៤ ទ្រីលានយាន់ប្រាក់ចិន កើនឡើង ៥,០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ផលិតកម្មកសិកម្មដំណើរការដោយល្អប្រសើរ ផលិតកម្មឧស្សាហកម្មមានកំណើនល្បឿនលឿន ឧស្សាហកម្មកម្មន្តសាលផ្នែកបរិក្ខារ និងបច្ចេកវិទ្យាខ្ពស់មានកំណើនយ៉ាងឆាប់រហ័ស ឯវិស័យសេវាកម្មក៏មានកំណើនយ៉ាងឆាប់រហ័សផងដែរ។ បរិមាណផលិតផលថ្ម-អាគុយលីចូម-អ៊ីយ៉ុង និងមនុស្សយន្តដែលប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម បានកើនឡើង ៤០,៨% និង ៣៣,២% ដោយឡែកពីគ្នាបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។

និយាយជារួម សូចនាករម៉ាក្រូសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិនក្នុងត្រីមាសទីមួយឆ្នាំនេះ សុទ្ធតែមានការកើនឡើង កម្លាំងចលករថ្មីបានរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺសេដ្ឋកិច្ចជាតិចិនសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរ៕