ថ្មីៗនេះ ក្រុមហ៊ុនYushu Science And Technologyដែលជាក្រុមហ៊ុនផលិតមនុស្សយន្តចិន បានបញ្ចេញមនុស្សយន្តMechaប្រែកាយដែលអាចផ្ទុកមនុស្ស បានទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយ។ លោកWang Xingxing ស្ថាបនិកនៃក្រុមហ៊ុននេះបានថ្លែងថា បច្ចុប្បន្ននេះ មនុស្សយន្តMechaប្រែកាយដែលអាចផ្ទុកមនុស្សនៅតែស្ថិតក្នុងដំណាក់កាលអភិវឌ្ឍនិងកែសម្រួល ការបញ្ចេញផលិតផលនេះគឺដើម្បីជំរុញបន្ថែមទៀតនូវការប្រើប្រាស់មនុស្សយន្តក្នុងវិស័យឧស្សាហកម្មផ្សេងៗ និងលើកកម្ពស់កម្រិតនៃឧបករណ៍ផលិតកម្មរបស់មនុស្សជាតិ៕
