លោកស្រីShen Yiqinអញ្ជើញចូលរួមពិធីបើកវេទិកាស្ត្រីនិងសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងថ្លែងសុន្ទរកថា

CRI, May 18, 2026
Size:

        នាពេលថ្មីៗកន្លងទៅនេះ វេទិកាស្ត្រីនិងសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានប្រារព្ធធ្វើនៅក្រុងសៀងហៃ។ លោកស្រីShen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជាប្រធានសហភាពសហព័ន្ធនារីទូទាំងប្រទេសចិនបានអញ្ជើញចូលរួមពិធីបើកព្រមទាំងថ្លែងសុន្ទរកថា ។

        លោកស្រីShen Yiqinបានថ្លែងថា លោកXi Jinpingប្រធានរដ្ឋចិនយកចិត្តទុកដាក់ខ្ពស់ដល់ការអភិវឌ្ឍបុព្វហេតុស្ត្រី នៅខែតុលាឆ្នាំមុន លោកបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលសកលស្តីពីស្ត្រីដោយផ្ទាល់ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ដែលបានបង្កើតជានិមិត្តសញ្ញាថ្មីក្នុងប្រវតិ្តសាស្ត្រចលនាស្ត្រីអន្តរជាតិ ។

        លោកស្រីShen Yiqinបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់គោលបំណងដើមនៃកិច្ចសហប្រតិបតិ្តការអាស៊ី-ប៉ាស៊ីហ្វិក បង្កបង្កើតបរិយាកាសដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍរបស់ស្ត្រី ជំរុញបុព្វហេតុស្រ្តីទទួលបានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គាំពារសិទ្ធិនិងផលប្រយោជន៍របស់ស្រ្តី ជំរុញកិច្ចសហប្រតិបតិ្តការផ្នែកស្ត្រីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលជាក់ស្តែងកាន់តែច្រើន ក៏ដូចជារួមគ្នាជំរុញបុព្វហេតុស្ត្រីក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកទទួលបានការអភិវឌ្ឍដោយគ្រប់ជ្រុងជ្រោយ ។

        វេទិកាលើកនេះបានចេញផ្សា«សេចក្តីថ្លែងការណ៍ប្រធាននៃវេទិកាស្ត្រីនិងសេដ្ឋកិច្ចនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៦» ៕