ទិន្នន័យដែលចេញផ្សាយដោយអគ្គរដ្ឋបាលគយចិននាពេលថ្មីៗនេះបង្ហាញថា ក្នុងរយៈពេលបួនខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មទំនិញរបស់ចិនបានឈានដល់១៦,២៣ទ្រីលានយាន់ប្រាក់ចិនដែលកើនឡើង១៤,៩%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ហើយល្បឿនកំណើនជាមធ្យមគឺស្មើនឹងត្រីមាសទីមួយឆ្នាំនេះ។
បើមើលពីវិស័យលម្អិត ក្នុងរយៈពេលបួនខែដើមឆ្នាំនេះ ការនាំចេញរបស់ចិនគឺ៩,៣៣ទ្រីនលានយាន់ប្រាក់ចិន ដែលបានកើនឡើង១១,៣%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ការនាំចេញផលិតផលគ្រឿងយន្តនិងផលិតផលអេឡិចត្រូនិកដែលមានបច្ចេកវិទ្យាខ្ពស់និងតម្លៃបន្ថែមខ្ពស់បាននាំមុខគេ។ ក្នុងចំណោមនោះ ការនាំចេញផលិតផលបៃតងនិងកាបូនទាប ដូចជារថយន្តអគ្គិសនី អាគុយលីចូមនិងទួរប៊ីនខ្យល់បានកើនឡើង៦៨,១% ៤៣,២%និង៤០,៧%ដោយឡែកពីគ្នា។ ការកើនឡើងជាបន្តបន្ទាប់នៃតម្រូវការក្នុងស្រុកបានជំរុញឱ្យការនាំចូលរក្សាកំណើនពីរខ្ទង់។ សហគ្រាសឯកជនបានបន្តរក្សាឋានៈជាតួអង្គពាណិជ្ជកម្មអន្តរជាតិធំបំផុតរបស់ប្រទេសចិន។ អាស៊ានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិន ហើយវិធានការពន្ធគយសូន្យភាគរយរបស់ចិនបានជំរុញពាណិជ្ជកម្មចិន-អាហ្វ្រិកឱ្យឡើងដល់កម្រិតថ្មីថែមទៀត៕