តាមទិន្នន័យដែលសមាគមឧស្សាហកម្មរថយន្តចិនបានប្រកាសកាលពីថ្ងៃទី១១ខែឧសភាឱ្យដឹងថា នៅខែមេសាឆ្នាំ២០២៦ បរិមាណផលិតនិងលក់រថយន្តអគ្គិសនីរបស់ចិនមានចំនួន១លាន៣សែន២ម៉ឺនគ្រឿងនិង១លាន៣សែន៤ម៉ឺន៤ពាន់គ្រឿងដោយឡែកពីគ្នា ដែលកើនឡើង៥,៥ភាគរយនិង៩,៧ភាគរយដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។
លោក Chen Shihua អគ្គលេខាធិការរងនៃសមាគមឧស្សាហកម្មរថយន្តចិនបានវិភាគថា ពេលថ្មីៗកន្លងទៅនេះ គោលនយោបាយនិងវិធានការមួយចំនួនរបស់ចិនបានបញ្ចេញសញ្ញាវិជ្ជមាន ដែលនឹងជំរុញការកែលម្អទីផ្សាររថយន្តក្នុងស្រុក ពង្រឹងឧត្តមភាពនៃការធ្វើពាណិជ្ជកម្មជាមួយបរទេស និងជំរុញឧស្សាហកម្មឱ្យដំណើរការដោយនឹងនរនិងអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ៕