កាលពីថ្ងៃទី៨ ខែឧសភា ក្រសួងពាណិជ្ជកម្មចិនបានចេញផ្សាយទិន្នន័យឱ្យដឹងថា ទំហំនាំចេញនាំចូលសរុបនៃវិស័យសេវាកម្មរបស់ប្រទេសចិនក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ត្រូវជា ១,៨២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ២,៣% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
តាមទិន្នន័យបានបង្ហាញថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទំហំនាំចេញនៃវិស័យសេវាកម្មមានចំនួន ៧០៤,៥២ ប៊ីលានយាន់ប្រាក់ចិន ដែលបានកើនឡើងចំនួន ១១,២% ហើយការនាំចូលមានចំនួន ១,១១ ទ្រីលានយាន់ប្រាក់ចិន ដែលបានថយចុះ ២,៦% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ឱនភាពពាណិជ្ជកម្មនៃវិស័យសេវាកម្មមានចំនួន ៤១៣,៨៦ ប៊ីលានយាន់ប្រាក់ចិន ដែលបានបង្រួមចំនួន ១០០,១៥ ប៊ីលានយាន់ប្រាក់ចិនបើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ស្របជាមួយគ្នានេះ សេវាកម្មដែលផ្អែកលើជំនាញបានរក្សាកំណើនឆាប់រហ័សបង្គួរ។ ការនាំចេញនៃសេវាកម្មផ្នែកទេសចរណ៍និងការនាំចូលនៃសេវាកម្មដឹកជញ្ជូនបានកើនឡើងយ៉ាងឆាប់រហ័ស៕