អ្នកសារព័ត៌មានទទួលបានដំណឹងពីសន្និសីទសារព័ត៌មានដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មចិនកាលពីថ្ងៃទី ៩ ខែឧសភាឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្ម APEC នឹង ធ្វើឡើងនៅទីក្រុងស៊ូចូវចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែឧសភា ដើម្បីជំរុញភាគីនានាឱ្យឈានដល់ការឯកភាពគ្នាលើប្រធានបទសំខាន់ៗចំនួនពីរ ៖ ទីមួយ គឺកសាងសណ្តាប់ធ្នាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់ និងពហុភាគីដែលប្រកបដោយភាពបើកចំហ និងអាចរំពឹងទុកបាន។ ទីពីរ គឺបង្កើតកម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក។
កិច្ចប្រជុំនេះក៏នឹងបង្ហាញពីសញ្ញាចំនួនបី ដើម្បីជំរុញវិបុលភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពោលគឺ ៖
ទីមួយ ប្រទេសចិនផ្តួចផ្តើមឱ្យបើកចំហកម្រិតខ្ពស់ និងមានឆន្ទៈក្នុងការជំរុញការបើកចំហក្នុងតំបន់តាមរយៈការបើកចំហរបស់ខ្លួន។
ទីពីរ ប្រទេសចិនផ្តួចផ្តើមឱ្យអភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី និងមានឆន្ទៈក្នុងការជំរុញការអភិវឌ្ឍដោយនវានុវត្តន៍នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈការអភិវឌ្ឍរបស់ខ្លួន។
ទីបី ប្រទេសចិនផ្តួចផ្តើមឱ្យផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងបរិយាបន្ន ព្រមនិងមានឆន្ទៈក្នុងការជំរុញវិបុលភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកតាមរយៈកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕