ថ្ងៃទី៨ ខែឧសភា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ បានធ្វើឡើងនៅខេត្តCebu ប្រទេសហ្វីលីពីន។ មេដឹកនាំអាស៊ានបានផ្លាស់ប្តូរទស្សនៈ និងដាក់ចេញវិធានការសម្រាប់ឆ្លើយតបនឹងផលប៉ះពាល់ចំពោះពាណិជ្ជកម្ម ការវិនិយោគ ថាមពល និងសន្តិសុខស្បៀងក្នុងតំបន់ដែលបណ្តាលមកពីជម្លោះនៃមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍ដែលបានអនុម័តក្នុងកិច្ចប្រជុំកំពូលបានសង្កត់ធ្ងន់ថា ត្រូវពង្រឹងសន្តិសុខថាមពល និងភាពធន់ក្នុងតំបន់ បូករួមទាំងការធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ដូចជាការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធថាមពលស្អាត និងថាមពលកកើតឡើងវិញ ការពង្រីកប្រភពនាំចូលប្រេងឆៅ និងផលិតផលប្រេង ការពង្រឹងពាណិជ្ជកម្មថាមពលក្នុងអាស៊ាន ការជំរុញពាណិជ្ជកម្មថាមពលអគ្គិសនីពហុភាគី និងការកសាងបណ្តាញថាមពលអគ្គិសនីអាស៊ានជាដើម។ សេចក្តីថ្លែងការណ៍ក៏បានផ្តួចផ្តើមឱ្យបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុក្នុងតំបន់ និងស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ពង្រឹងការសម្របសម្រួលគោលនយោបាយផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុជាមួយដៃគូខាងក្រៅ ដើម្បីលើកកម្ពស់កម្រិតបរិយាបន្នផ្នែកហិរញ្ញវត្ថុ។
សេចក្តីថ្លែងការណ៍បានចង្អុលបង្ហាញថា ត្រូវធានាសន្តិសុខស្បៀង ធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់កសិកម្មមានស្ថេរភាព ចែករំលែកព័ត៌មានអំពីការផលិតស្បៀង ការផ្គត់ផ្គង់ជីគីមី តម្លៃ និងឡូជីស្ទិតឱ្យកាន់តែញឹកញាប់ និងទាន់ពេលវេលា ព្រមទាំងកែលម្អយន្តការត្រួតពិនិត្យ៕