ក្រសួងការបរទេសចិនថ្លែងថា៖បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាមូលដ្ឋានគ្រឹះនៃនយោបាយនៃទំនាក់ទំនងចិន-អាមេរិក

CRI, May 08, 2026
Size:

ទាក់ទិននឹងការប៉ាន់ប្រមាណថាបញ្ហាតៃវ៉ាន់គឺជាប្រធានបទចម្បងរបស់ប្រទេសចិននៅក្នុងកិច្ចជំនួបរវាងមេដឹកនាំចិន និងអាមេរិក លោកLin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៧ ខែឧសភាថា បញ្ហាតៃវ៉ាន់គឺជាស្នូលនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន និងជាមូលដ្ឋានគ្រឹះនៃនយោបាយនៃទំនាក់ទំនងចិន-អាមេរិក។ការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ និងសេចក្តីប្រកាសរួមទាំងបីរវាងចិននិងអាមេរិក ក៏ដូចជាការរក្សាកិច្ចសន្យារបស់រដ្ឋបាលអាមេរិកគ្រប់អាណត្តិចំពោះបញ្ហាតៃវ៉ាន់ គឺជាកាតព្វកិច្ចអន្តរជាតិដែលសហរដ្ឋអាមេរិកត្រូវតែបំពេញ និងជាបុរេលក្ខណ្ឌដ៏ចាំបាច់សម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកប្រកបដោយស្ថិរភាព រឹងមាំ និងចីរភាព។ ការតាំងចិត្តរបស់ប្រទេសចិនក្នុងការការពារឯកភាពជាតិ និងបូរណភាពទឹកដីគឺមិនងាករេទេ។ ការបំបែកបំបាក់របស់ពួកអបគមន៍និយមដែលចង់ឱ្យ " តៃវ៉ាន់ឯករាជ្យ "  គឺផ្ទុយស្រឡះពីសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ ពោលគឺការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់គឺត្រូវប្រឆាំងចំពោះ  " តៃវ៉ាន់ឯករាជ្យ " ៕