ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសកាលពីថ្ងៃទី ៣ ខែឧសភា ថា នឹងផ្តល់ថវិកាចំនួន ៧០ ពាន់លានដុល្លារអាមេរិកសម្រាប់ការគាំទ្រគំនិតផ្តួចផ្តើមថ្មីចំនួនពីរនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំ ២០៣៥ ពោលគឺ«គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីទូទាំងអាស៊ី»និង«គំនិតផ្តួចផ្តើមស្តីពីផ្លូវល្បឿនលឿនឌីជីថលនៃអាស៊ី-ប៉ាស៊ីហ្វិក» ដើម្បីជំរុញការតភ្ជាប់បណ្តាញអគ្គិសនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ពង្រីកធុរកិច្ចថាមពលអគ្គិសនីឆ្លងដែន និងកែលម្អការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត broadband។
លោក Masatsugu Asakawa ប្រធាន ADB បានប្រកាសពីការសម្រេចចិត្តនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៩ នៃក្រុមប្រឹក្សាភិបាល ADB។ លោកបានថ្លែងថា ការតភ្ជាប់បណ្តាញអគ្គិសនី និងបណ្តាញឌីជីថលឆ្លងដែននឹងមានអំណោយផលដល់ការកាត់បន្ថយការចំណាយ បង្កើនកាលានុវត្តភាព និងធ្វើឱ្យមនុស្សរាប់រយលាននាក់ទទួលបានថាមពលអគ្គិសនី និងសេវាកម្មឌីជីថលដែលអាចទុកចិត្តបាន។
ភាគីធនាគារអភិវឌ្ឍន៍អាស៊ីបានបញ្ជាក់ថា គំនិតផ្តួចផ្តើមបណ្តាញអគ្គិសនីទូទាំងអាស៊ីនឹងជំរុញការតភ្ជាប់ប្រព័ន្ធថាមពលអគ្គិសនីកម្រិតជាតិ និងអនុតំបន់ ដែលជំរុញឱ្យមានលំហូរថាមពលកកើតឡើងវិញដោយឆ្លងដែន។ ផ្លូវល្បឿនលឿនឌីជីថលនៃអាស៊ី-ប៉ាស៊ីហ្វិកនឹងមានអំណោយផលដល់ការបង្រួញគម្លាតខាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល សំដៅធ្វើឱ្យតំបន់អាស៊ីឥប៉ាស៊ីហ្វិកទទួលបានអត្ថប្រយោជន៍ពីកំណើនដែលមកពីកម្លាំងចលកររបស់AI៕