ពិធីផ្សព្វផ្សាយសៀវភៅ《លោក Xi Jinping ៖អភិបាលកិច្ចរបស់ប្រទេសចិន》ភាគ៥ជាភាសាអង់គ្លេសប្រារព្ធធ្វើនៅក្រុងគូឡាឡំពួ

CRI, May 05, 2026
Size:

      ពិធីផ្សព្វផ្សាយសៀវភៅ《លោក Xi Jinping ៖អភិបាលកិច្ចរបស់ប្រទេសចិន》ភាគ៥ជាភាសាអង់គ្លេសបានប្រារព្ធធ្វើនៅក្រុងគូឡាឡំពួ រដ្ឋធានីម៉ាឡេស៊ីនៅថ្ងៃទី៣០ខែមេសា។

      ឥស្សរជនចូលរួមពិធីបានសម្គាល់ឃើញថា ស្នាដៃនិពន្ធសំខាន់ៗរបស់លោកស៊ី ជីនពីងប្រធានរដ្ឋចិនបានផ្ទុកនូវបទពិសោធអភិវឌ្ឍន៍ដ៏អស្ចារ្យ និងទស្សនៈអភិបាលកិច្ចដែលតំណាងឱ្យប្រាជ្ញាបូព៌ា។ ជាពិសេស ក្នុងបរិបទបច្ចុប្បន្នដែលនិម្មាបនកម្មភូមិសាស្ត្រនយោបាយមានការវិវត្តដ៏ស្មុគស្មាញ ហើយប្រព័ន្ធអភិបាលកិច្ចសកលមានការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ប្រទេសចិននិងម៉ាឡេស៊ីធ្វើការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ច តាមរយៈការផ្សព្វផ្សាយស្នាដៃនិពន្ធល្អៗ វាមានសារសំខាន់យ៉ាងខ្លាំងចំពោះការពង្រឹងមិត្តភាព ការកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងចិននិងម៉ាឡេស៊ី ក៏ដូចជាការជំរុញការកសាងសហគមន៍រួមវាសនាមានលក្ខណៈយុទ្ធសាស្ត្រប្រកបដោយកម្រិតខ្ពស់ចិន-ម៉ាឡេស៊ីផងដែរ ។

      ក្នុងពិធីព្រឹត្តិការណ៍នេះ ភាគីចិនបានប្រគល់ជូនភ្ញៀវបរទេសនូវសៀវភៅ《លោក Xi Jinping ៖អភិបាលកិច្ចរបស់ប្រទេសចិន》ភាគ៥ជាភាសាអង់គ្លេស។ អ្នកជំនាញដែលចូលរួមពិធីបានផ្លាស់ប្តូរមតិយោបល់ និងពិគ្រោះពិភាក្សាអំពីប្រធានបទដូចជា អភិបាលកិច្ចជាតិ កិច្ចសហប្រតិបត្តិការតំបន់ចិន-អាស៊ាន និងសហគមន៍រួមវាសនាចិន-ម៉ាឡេស៊ី ជាដើម៕