អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសនាថ្ងៃទី២១ខែមេសាថា តបតាមការអញ្ជើញ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិននឹងទៅបំពេញទស្សនកិច្ចនៅកម្ពុជា ថៃនិងមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៦ខែមេសា។ អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក Wang Yi នឹងរួមជាមួយលោកDong Jun រដ្ឋមន្រ្តីក្រសួងការពារជាតិចិនធ្វើជាសហអធិបតីក្នុងកិច្ចប្រជុំលើកដំបូងនៃយន្តការកិច្ចសន្ទនាជាយុទ្ធសាស្រ្ត2+2រវាងរដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីការពារជាតិចិននិងកម្ពុជា៕