ថ្ងៃទី ២០ ខែមេសា គឺជាទិវាភាសាចិនរបស់អង្គការសហប្រជាជាតិ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃជាប់ៗមកនេះ ទីស្នាក់ការទូទៅនៃអង្គការសហប្រជាជាតិ និងអង្គការវប្បធម៌នៃបណ្តាប្រទេសជុំវិញពិភពលោក បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវានេះ។
លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ស្វាគមន៍មិត្តបរទេសកាន់តែច្រើនរៀនភាសាចិន ដើម្បីបើកបង្អួចមួយសម្រាប់ឈ្វេងយល់ពីប្រទេសចិនសម័យទំនើប និងអរិយធម៌ចិន ។ ភាសាចិន ត្រូវបានបន្តពីសម័យបុរាណ រហូតដល់សម័យទំនើប វាបង្ហាញពីតម្រិះប្រាជ្ញាបូព៌ាស្តីពី«ការរួមរស់ជាមួយគ្នាដោយសុខដុមរមនា» និងជាសក្ខីភាពនៃក្តីសុបិនចំពោះសន្តិភាពដែលអង្គការសហប្រជាជាតិបានស្វែងរកអស់រយៈពេលជាង ៨០ ឆ្នាំ។ អរិយធម៌នីមួយៗគឺជាទ្រព្យសម្បត្តិរួមរបស់មនុស្សជាតិ ដែលគួរតែទទួលបានការថែរក្សា និងការពាររួមគ្នា៕