ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណចិននៅថ្ងៃទី៧ខែមេសាបានបង្ហាញថា គិតត្រឹមចុងខែមីនាឆ្នាំ២០២៦ទំហំរូបិយប័ណ្ណបម្រុងរបស់ប្រទេសចិនមានចំនួន៣.៣៤ទ្រីលានដុល្លារអាមេរិក បានធ្លាក់ចុះ៨៥.៧ពាន់លានដុល្លារអាមេរិកបើប្រៀបធៀបនឹងចុងខែកុម្ភៈ ដែលមានអត្រាធ្លាក់ចុះ២.៥%។
រដ្ឋបាលជាតិគ្រប់គ្រងការដោះដូររូបិយប័ណ្ណចិនបានបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៦ ដោយសារបានរងឥទ្ធិពលពីកត្តាដូចជា បរិយាកាសម៉ាក្រូសេដ្ឋកិច្ចសកល គោលនយោបាយរូបិយវត្ថុរបស់អង្គភាពសេដ្ឋកិច្ចសំខាន់ៗនិងការរំពឹងទុក បានជាទំហំរូបិយប័ណ្ណបម្រុងបានធ្លាក់ចុះ។
លោកPang Ming អ្នកស្រាវជ្រាវជាន់ខ្ពស់នៃបន្ទប់ពិសោធន៍ជាតិសម្រាប់ហិរញ្ញវត្ថុ និងការអភិវឌ្ឍនៃប្រទេសចិនបានសម្គាល់ឃើញថា ទោះបីជាទិន្នន័យប្រចាំខែមានការប្រែប្រួលយ៉ាងខ្លាំងក៏ដោយ ក៏ទំហំរូបិយប័ណ្ណបម្រុងសរុបរបស់ប្រទេសចិននៅតែខ្ពស់ជាង៣.៣ទ្រីលានដុល្លារអាមេរិកដដែល ដែលបង្ហាញពីសមត្ថភាពធន់នឹងផលប៉ះពាល់ពីខាងក្រៅ៕