
«របាយការណ៍ស្តីពីសន្ទស្សន៍នវានុវត្តន៍ជាតិឆ្នាំ២០២៥»ដែលប្រកាសដោយមន្ទីរស្រាវជ្រាវអំពីយុទ្ធសាស្រ្តអភិវឌ្ឍវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកា Zhongguancunឆ្នាំ២០២៦កាលពីថ្ងៃទី២៩ខែមីនាបានបង្ហាញថា ចំណាត់ថ្នាក់ចម្រុះនៃសន្ទស្សន៍នវានុវត្តន៍ជាតិចិនបានឡើងដល់លេខរៀងទី៩លើសកលលោក បានបោះជំហានជាបន្តបន្ទាប់ទៅកាន់គោលដៅក្លាយជាប្រទេសនវានុវត្តន៍ជួរមុខនិងជាប្រទេសខ្លាំងក្លាខាងបច្ចេកវិទ្យា។ ឆ្នាំ២០២៥ប្រទេសដែលស្ថិតនៅលេខរៀងនាំមុខទាំង១០ក្នុងចំណោមចំណាត់ថ្នាក់ចម្រុះនៃសន្ទស្សន៍នវានុវត្តន៍គឺប្រទេសសហរដ្ឋអាមេរិក ស្វ៊ីស ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ ជប៉ុន ដាណឺម៉ាក កូរ៉េខាងត្បូង ចិននិងហូឡង់៕