ម៉ាកយីហោជាង ៣៤០០ មកពីប្រទេសចំនួនជាង ៦០ នឹងត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៦

CRI, March 31, 2026
Size:

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី ៣០ ខែមីនា ។ មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានប្រាប់ឱ្យដឹងថា ពិព័រណ៍ផលិតផលប្រើប្រាស់អន្តរជាតិចិនលើកទី ៦ (CIFIT) នឹងបើកធ្វើនៅខេត្តហៃណានចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមេសា។ ម៉ាកយីហោជាង ៣៤០០ មកពីប្រទេសចំនួនជាង ៦០  នឹងត្រូវដាក់តាំងពិព័រណ៍ក្នុងពិព័រណ៍លើកនេះ ក្នុងនោះ ផលិតផលអន្តរជាតិស្មើនឹង ៦៥% នៃចំនួនផលិតផលសរុប ដែលបានកើនឡើង ២០ % បើប្រៀបធៀបនឹងឆ្នាំមុន។

តាមដំណឹងឱ្យដឹងថា ពិព័រណ៍ CIFIT លើកនេះនឹងផ្តោតលើការប្រើប្រាស់ទម្រង់ថ្មីដូចជាផលិតផលបៃតង ផលិតផលថែទាំសុខភាព ឌីជីថល និងឆ្លាតវៃ ដោយបង្ហាញពីផលិតផលបច្ចេកវិទ្យាទំនើបៗដូចជារថយន្តតភ្ជាប់អ៊ីនធើណែតឆ្លាតវៃ និងសម្ភារៈឆ្លាតវៃដែលប្រើប្រាស់ក្នុងផ្ទះជាដើម។ លើសពីនេះ ពិព័រណ៍លើកនេះក៏នឹងក្លាយជាវេទិកាសម្រាប់ការបញ្ចេញផលិតផលថ្មីជាសកលនៃផលិតផលប្រើប្រាស់គុណភាពខ្ពស់ ព្រមនិងរៀបចំធ្វើការបញ្ចេញផលិតផលលើកដំបូងជាសកល ការបង្ហាញលើកដំបូងនៅអាស៊ីប៉ាស៊ីហ្វិក និងការបង្ហាញលើកដំបូងនៅប្រទេសចិនជាបន្តបន្ទាប់ ដើម្បីបង្ហាញជូនសាធារណជនពីផលិតផលល្អៗរបស់ពិភពលោក បច្ចេកវិទ្យាជឿនលឿន និងសមិទ្ធផលច្នៃប្រឌិតជាច្រើនទៀត ៕