យោងតាមស្ថិតិនៃរដ្ឋបាលគយក្រុងHaikouបានឱ្យដឹងថា ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២៦ ការនាំចេញ-នាំចូលរបស់ខេត្តHainanជាមួយប្រទេសចំនួន២៨ផ្សេងទៀតដែលជាស្ថាបនិកនៃវេទិកាBoaoសម្រាប់អាស៊ី(ហៅកាត់ថា “ប្រទេសស្ថាបនិក”)មានចំនួនសរុប១៧១៦០លានយាន់ កើនឡើង២៨.១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥ ដែលស្មើនឹង៣៣.៧%នៃទំហំនាំចេញ-នាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិសរុបរបស់ខេត្តHainanក្នុងរយៈពេលដូចគ្នា និងរួមចំណែកចំនួន៩.៤%សម្រាប់កំណើននៃការនាំចេញ-នាំចូលផ្នែកពាណិជ្ជកម្មអន្តរជាតិរបស់ខេត្តHainan។ក្នុងនោះ ការនាំចេញបានឈានដល់៧១៨០លានយាន់ កើនឡើង៦២.៤%និងការនាំចូលបានឈានដល់៩៩៨០លានយាន់ កើនឡើង១១.១%៕