ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានណែនាំឱ្យបង្កើតរោងច្រកបៃតងសរុបចំនួន៨៣៣៦ រោងច្រក

CRI, March 22, 2026
Size:

     នាពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលដំណឹងថា ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានប្រកាសបញ្ជីឈ្មោះរោងច្រកបៃតង និងសួនឧស្សាហកម្មបៃតងឆ្នាំ២០២៥ ក្នុងនោះបូករួមទាំងការណែនាំឱ្យបង្កើតរោងច្រកបៃតងថ្មីចំនួន២០៣៨ រោងច្រកនិងសួនឧស្សាហកម្មបៃតងចំនួន១២៨ កន្លែង ។ គិតរហូតដល់បច្ចុប្បន្ននេះ ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិនបានណែនាំឱ្យបង្កើតរោងច្រកបៃតងសរុបចំនួន៨៣៣៦ រោងច្រក ដែលមានតម្លៃផលិតកម្មត្រូវជា២២ភាគរយនៃតម្លៃផលិតកម្មសរុបនៃឧស្សាហកម្មកម្មន្តសាលធុនមធ្យមនិងធំ ដែលបានជំរុញឱ្យតំបន់នានាបង្កើតរោងច្រកបៃតងចំនួន១ម៉ឺន៦ពាន់រោងច្រកនៅតាមបណ្តាខេត្ត-ទីក្រុង ។

        អ្នកទទួលខុសត្រូវពាក់ព័ន្ធរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាបានថ្លែងថា នៅជំហានក្រោយ យើងនឹងបន្តជំរុញការបង្កើតប្រព័ន្ធផលិតកម្មនិងសេវាកម្មបៃតងថែមមួយកម្រិតទៀត ធ្វើឱ្យប្រព័ន្ធស្តង់ដារមានសុក្រឹតភាព រួមកម្លាំងគ្នាដើម្បីជំរុញការអនុវត្តគោលនយោបាយពាក់ព័ន្ធ បង្កើនការគាំទ្រដល់ហិរញ្ញវត្ថុបៃតង ពន្លឿនការធ្វើបរិវត្តកម្មបៃតងនិងឧស្សាហកម្មកាបូនទាប ដើម្បីផ្តល់ការទ្រទ្រង់ខាងបច្ចេកវិទ្យានិងបរិក្ខារដល់ការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ៕