អ្នកសារព័ត៌មានបានទទួលដំណឹងនៅថ្ងៃទី ១៧ ខែមីនាថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកនៃមហាសន្និបាតអ៊ីនធឺណេតពិភពលោកឆ្នាំ ២០២៦ ក្រោមប្រធានបទ"ការជំរុញដោយកម្លាំងឌីជីថលនិងភាពវៃឆ្លាត ការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតថ្មី៖ពួតដៃគ្នាកសាងសហគមន៍រួមវាសនាលំហសាយប័រ"នឹងធ្វើការផ្លាស់ប្តូរនិងកិច្ចសន្ទនាជុំវិញបញ្ហាក្តៅមួយចំនួនមានដូចជា "ហិរញ្ញវត្ថុឌីជីថល" "អភិបាលកិច្ចសន្តិសុខផ្នែកបញ្ញាសិប្បនិម្មិត"និង"ជីវភាពរស់នៅឆ្លាតវៃ"ជាដើមដើម្បីបន្តបង្កើតជាវេទិកាសម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកក្នុងការត្រួសត្រាយកាលានុវត្តភាពថ្មីនិងទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការឌីជីថល ។
តាមដំណឹងបានឱ្យដឹងថា កិច្ចប្រជុំកំពូលនេះនឹងប្រារព្ធធ្វើនៅតំបន់រដ្ឋបាលពិសេសហុងកុងចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែមេសាខាងមុខនេះ ៕