ចំនួនប្រទេសនិងតំបន់ដែលចូលរួមពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៦ បានបំបែកកំណត់ត្រាថ្មី

CRI, March 22, 2026
Size:

    អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានដែលរៀបចំដោយការិយាល័យព័ត៌មាននៃរដ្ឋបាលខេត្តហៃណាននៅថ្ងៃទី ១៨ ខែមីនាថា ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៦ នឹងប្រារព្ធធ្វើនៅទីក្រុងហៃខូវ ខេត្តហៃណានចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមេសាខាងមុខនេះ ហើយចំនួនប្រទេសនិងតំបន់ដែលចូលរួមពិព័រណ៍លើកនេះបានបំបែកកំណត់ត្រាថ្មី ។

  សូមបញ្ជាក់ថា ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកទី ៦ គឺជាពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកដំបូងបន្ទាប់ពីកំពង់ផែពាណិជ្ជកម្មសេរីហៃណានដាក់ឱ្យដំណើរការប្រតិបត្តិការគយពិសេសលើកោះទាំងមូលជាផ្លូវការ ហើយនឹងរៀបចំក្រោមប្រធានបទ "ការបើកទូលាយជំរុញការប្រើប្រាស់សកល ជំរុញជីវភាពរស់នៅដ៏ល្អប្រសើរតាមរយៈការច្នៃប្រឌិតថ្មី" ។ ប្រទេសកាណាដាជាប្រទេសកិត្តិយសក្នុងពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកនេះ ៕