ប្រទេសចិននឹងអាប់ក្រេដប្រព័ន្ធផ្កាយរណបនាំផ្លូវ BeiDouនៅលើគន្លងតារាវិថី

CRI, March 15, 2026
Size:

យោងតាមដំណឹងរបស់ការិយាល័យគ្រប់គ្រងប្រព័ន្ធផ្កាយរណបនាំផ្លូវចិនឱ្យដឹងថា ដើម្បីផ្តល់សេវាកម្មកាន់តែល្អប្រសើរ ប្រព័ន្ធផ្កាយរណបនាំផ្លូវ BeiDouនឹងអាប់ក្រេដនៅលើគន្លងតារាវិថីនាពេលខាងមុខនេះ ដោយធ្វើឱ្យប្រសើរឡើង និងកែសម្រួលស្ថានភាពប្រតិបត្តិការរបស់ផ្កាយរណបមួយចំនួន។ ក្នុងអំឡុងពេលអាប់ក្រេដ នឹងបន្តពង្រឹងការកែសម្រួលរួមគ្នា និងការធ្វើតេស្តរួមគ្នានៃផ្កាយរណបនៅលើគន្លងតារាវិថីក្នុងប្រព័ន្ធ ព្រមទាំងការឃ្លាំមើលនិងថែរក្សាប្រសិទ្ធភាពសេវាកម្ម ដើម្បីធានាបាននូវការផ្តល់បទពិសោធល្អដល់អ្នកប្រើប្រាស់ ។

ក្នុងនាមជាប្រព័ន្ធផ្កាយរណបនាំផ្លូវសកលដែលមានភាពចាស់ទុំក្នុងការកសាង មុខងារល្អពេញលេញ និងប្រសិទ្ធភាពខ្ពស់ ប្រព័ន្ធផ្កាយរណបនាំផ្លូវBeiDou បច្ចុប្បន្នមានផ្កាយរណបចំនួន៥០ នៅក្នុងគន្លងតារាវិថី ជាមួយនឹងភាពត្រឹមត្រូវនៃសញ្ញាលំហល្អជាង២ ម៉ែត្រ ភាពត្រឹមត្រូវនៃការកំណត់ទីតាំងសកលល្អជាង១០ ម៉ែត្រ និងកំហុសពេលវេលាតិចជាង២០ ណាណូវិនាទី។

បច្ចុប្បន្ននេះ ប្រព័ន្ធ BeiDou បានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិទាំងមូល ដោយផ្តល់សេវាកម្មកំណត់ទីតាំង ការនាំផ្លូវនិងការដឹងពេលវេលាដែលមានភាពជាក់លាក់ខ្ពស់ជាបន្តបន្ទាប់ដល់អ្នកប្រើប្រាស់ផ្សេងៗ ដោយបានក្លាយជាបច្ចេកវិទ្យានាំមុខគេដែលគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្ម និងបម្រើដល់ជីវភាពរបស់ប្រជាជន៕