នៅក្ន្នុងសន្និសីទសារព័ត៌មានជាប្រចាំនៃក្រសួងការបរទេសចិនកាលពីថ្ងៃទី១១ ខែមីនា មានអ្នកសារព័ត៌មានបានសួរថា៖ យើងខ្ញុំបានរកឃើញថា លោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសរបស់ប្រទេសទាំងបួនគឺ ប្រទេសគុយវ៉ែត បារ៉ែន ប៉ាគីស្ថាននិងកាតា ក្នុងរយៈពេល២ថ្ងៃកន្លងទៅ ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍អ៊ីរ៉ង់។ ប៉ុន្តែព្រមពេលជាមួយគ្នានេះដែរ ភាពតានតឹងនៃស្ថានការណ៍ក្នុងតំបន់បានកើនឡើងជាបន្តបន្ទាប់ ហានិភ័យមកពីការឡើងកម្តៅនៃសង្គ្រាមក៏កាន់តែច្រើនឡើងៗផងដែរ។ តើអ្នកនាំពាក្យក្រសួងការបរទេសចិនអាចណែនាំបន្ថែមទៀតអំពីគោលជំហរ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីចិនដើម្បីជំរុញការបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍បានឬទេ ហើយតើភាគីចិនគិតយ៉ាងណាដែរចំពោះការវិវឌ្ឍនៃស្ថានការណ៍ជំហានក្រោយទៀត?
ជុំវិញករណីនេះ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ក្នុងនាមជារដ្ឋសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមិត្តភ័ក្តិដ៏ស្មោះស្ម័គ្ររបស់ប្រទេសបមជ្ឈិមបូពា៌ ប្រទេសចិននឹងមិនបញ្ឈប់ជំហាននៃការស្វែងរកសន្តិភាព និងសំឡេងគាំពារយុត្តធម៌ឡើយ ហើយនឹងបន្តដើរតួនាទីក្នុងលក្ខណៈស្ថាបនាក្នុងការបន្ធូរបន្ថយកម្តៅស្ថានការណ៍អ៉ីរ៉ង់ និងការស្តារសន្តិភាពឡើងវិញ៕