ក្រសួងការបរទេសចិន៖ ការអភិវឌ្ឍនៃសេដ្ឋកិច្ចចិននឹងបំពេញបន្ថែមស្ថរិភាពនិងភាពប្រាកដប្រជាដ៏មានតម្លៃចំពោះពិភពលោកដ៏ច្របូកច្របល់

CRI, March 09, 2026
Size:

       នៅថ្ងៃទី ៦ ខែមីនា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានអញ្ជើញជាអធិបតីក្នុងសន្និសីទកាសែតជាប្រចាំ។ អ្នកសារព័ត៌មានបានសួរថា សហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះមហាសន្និបាតសភាទាំងពីររបស់ប្រទេសចិនជាពិសេសគោលដៅកំណើនសេដ្ឋកិច្ចក្នុងឆ្នាំនេះរបស់ប្រទេសចិន។

     លោកស្រីបានឆ្លើយតបថា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានធ្វើរបាយការណ៍ការងាររដ្ឋាភិបាលចិន ដែលបានបូកសរុបសមិទ្ធផលអំឡុងពេលអនុវត្តផែនការជាតិ ៥ ឆ្នាំទី ១៤   ដែលបានបង្ហាញឱ្យឃើញថា រយៈពេលប្រាំឆ្នាំកន្លងទៅ ទំហំសេដ្ឋកិច្ចសរុបចិនជារៀងរាល់ឆ្នាំកើនឡើងជិត ១០ ទ្រីលានយាន់ប្រាក់ចិន។ នេះជាសមិទ្ធផលដ៏លេចធ្លោក្រោមសភាពការណ៍ជាតិនិងអន្តរជាតិដ៏លំបាកនិងស្មុគស្មាញបំផុត ដែលបានបង្ហាញយ៉ាងពេញលេញថា សេដ្ឋកិច្ចចិនមានភាពធន់ខ្លាំង និងភាពរស់រវើកយ៉ាងខ្លាំង ។

        យើងបានឃើញយ៉ា់ងច្បាស់នូវបញ្ហាប្រឈម និងការសាកល្បង  ក៏ប៉ុន្តែ ការអភិវឌ្ឍរបស់ប្រទេសចិននាពេលអនាគតពោរពេញទៅដោយក្តីសង្ឈឹម ផែនទីអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនបានបង្ហាញនូវជំនឿចិត្តខាងយុទ្ធសាស្ត ប្រសិទ្ធភាពនៃគោលនយោបាយ ភាពរស់រវើកនៃការអភិវឌ្ឍនិងសមត្ថភាពនៃអភិបាលកិច្ច ដែលនឹងបំពេញបន្ថែមស្ថរិភាពនិងភាពប្រាកដប្រជាសម្រាប់ពិភពលោកដែលស្ថិតនៅក្នុងបរិបទច្របូកច្របល់៕