កាលពីថ្ងៃទី ២ ខែមីនា សន្និបាតទូរគមនាគមន៍ចល័តពិភពលោកឆ្នាំ ២០២៦( MWC 2026) បានប្រារព្ធធ្វើឡើងរយៈពេល ៤ ថ្ងៃ នៅមជ្ឈមណ្ឌលសន្និបាតបាសេឡូណា ក្នុងប្រទេសអេស្ប៉ាញ ។
សន្និបាតលើកនេះផ្តោតលើប្រធានបទ"យុគសម័យឆ្លាតវៃ" ក្នុងវិស័យសំខាន់ចំនួន ៦ ដូចជាហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ការតភ្ជាប់ឆ្លាតវៃ កម្មវិធី AI សម្រាប់សហគ្រាស កិច្ចសហការខាងប្រព័ន្ធអេកូឡូស៊ី AI បច្ចេកវិទ្យាផ្តល់ផលប្រយោជន៍ជាទូទៅ និងបដិវត្តន៍ភាពច្នៃប្រឌិត។
តាមការផ្សាយដំណឹងឱ្យដឹងថា សន្និបាតឆ្នាំនេះបានបង្កើតជាលើកដំបូងនូវពន្លាជាតិចិន ដោយមានការចូលរួមតាំងពិព័រណ៍ពីក្រុមហ៊ុនចិនជាច្រើន មានដូចជា China Mobile, China Telecom, China Unicom, Huawei, ZTE, Honor និង Xiaomi ដើម្បីតាំងបង្ហាញពីសមិទ្ធផលបច្ចេកវិទ្យាចុងក្រោយបំផុតក្នុងវិស័យទូរគមនាគមន៍ចល័ត និងបញ្ញាសិប្បនិម្មិត៕